សង្វៀនទូរទស្សន៍ប៉ុស្តិ៍ TV5 នៃកងយោធពលខេមរភូមិន្ទ នឹងបើកការប្រកួតប្រដាល់ឡើងវិញនាថ្ងៃអាទិត្យ ទី ២៦ ខែកក្កដា ខាងមុខ បន្ទាប់ពីអាក់ខានជាងពីរឆ្នាំកន្លងមក ។
TV5 ជាស្ថានីយទូរទស្សន៍ដែលមានសង្វៀនប្រដាល់មុនគេ នៅស្រុកខ្មែរក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែសង្វៀនមួយនេះត្រូវបានផ្អាកការប្រកួតតាំងពីចុងឆ្នាំ ២០១២ មក ដោយសាររឿងអាស្រូវមួយចំនួន ដូចជា បាត់បង់អ្នកឧបត្ថម្ភព្រោះប្រឈមទៅនឹងការគ្រប់គ្រងការកាត់សេចក្តីចាញ់ឬឈ្នះមិនយុត្តិធម៌ និងកីឡាករប្រកួតមិនប្រក្រតីច្រើនពេក។
ទោះជាយ៉ាងនេះក្តី លោកសេង កដិកា អគ្គនាយករង និងជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ផ្សាយផ្ទាល់នៅកម្ពុជា តែងតែចិញ្ចឹមចិត្តស្វះស្វែងរកដៃគូសហការដើម្បីបង្កើតឲ្យមានការប្រកួតឡើងវិញ។
ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃអង្គារ ទី ២១ កក្កដា នៅឯសង្វៀន TIFFY Arena លោកស៊ិន សុផាត តំណាង TV5 បានមានប្រសាសន៍ថា៖«ប្រដាល់ប៉ុស្តិ៍លេខ ៥ នឹងចាប់ ផ្សាយបន្តផ្ទាល់ឡើងវិញ នៅថ្ងៃទី ២៦ កក្កដា ជាមួយកិច្ចប្រឹងប្រែងបង្កើតកម្មវិធីកម្រិតខ្ពស់មួយដែលកីឡាករមានតម្លៃខ្លួនខ្ពស់ និងច្រើនជាងមុនៗ។ យើងមានកីឡាករល្អៗមកពី៣២ ក្លិបទូទាំងប្រទេស»។
លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធនិងជាអ្នកគ្រប់គ្រងបច្ចេកទេសមានប្រសាសន៍ថា ប្រកួតនៅជុំទី ១ ដែលត្រូវជម្រុះពី ៣២ នាក់យកតែ ១៦ នាក់គឺអ្នកចាញ់ធ្លាក់ទទួលបានប្រាក់ ១០០ ដុល្លារហើយអ្នកឈ្នះបាន ១៥០ បន្តទៅជុំទី ២ ដែលត្រូវជម្រុះយកត្រឹម ៨ នាក់ ដោយអ្នកឈ្នះបាន ២០០ ដុល្លារនិងអ្នកចាញ់ធ្លាក់បាន ១៥០ ដុល្លារ។
ជុំទី ៣ ត្រូវជម្រុះយក ៤ នាក់ដើម្បីទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រដោយអ្នកឈ្នះបាន ៣០០ ដុល្លារ និងអ្នកចាញ់បាន ២៥០ ដុល្លារ។ អ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ប្រាក់រង្វាន់ $៤០០០ ។ លេខ ២ ប្រាក់ $២០០០ និងលេខ ៣ $៧៥០ ដុល្លារ និងលេខ ៤ $៥០០ ៕

Post a Comment