GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា បានជាប់ ចំណាត់ថ្នាក់លេខ៣នៃការប្រកួតពានរង្វាន់ប្រចាំតំបន់អាម៉េ រិកខាងជើង បន្ទាប់ពីយកឈ្នះក្រុមជម្រើសអាម៉េរិក ៣-២ ដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញម៉ោង និងនាទី បន្ថែមមានលទ្ធផលស្មើ ១-១ មក ។


នេះពេលដែលដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមគីឡូ World Cup អាម៉េរិក បែរជាចាញ់ក្រុមប៉ាណាម៉ាដោយមិននឹក ស្មាន និងបានរបូត១គ្រាប់មុនទៀតនៅនាទី ទី៥៥ ស៊ុតដោយកីឡាករ Roberto Nurse មុនពេលខ្សែប្រយុទ្ធ Michael Bradley ជួយឲ្យអាម៉េរិកតាមបានស្មើវិញនៅនាទីទី៧០បន្តរហូតដល់បញ្ចប់ការប្រកួត ពេញ ម៉ោងនាទី បន្ថែម ១៥នាទី២ដង ។

តែសម្រេចជាលទ្ធផលពេលទាត់បាល់ប៉េណាល់ទីកាត់សេចក្តី កីឡាករអាម៉េរិកធ្វើសម្រេចបានតែ២គ្រាប់ប៉ុណ្ណោះ គ្រា ដែលកីឡាករប៉ាណាម៉ា ធ្វើសម្រេចបាន៣ ឈ្នះ លេខ៣តែម្តងសម្រាប់ឆ្នាំ២០១៥នេះ ដោយមាន១២ក្រុមជម្រើសជាតិ ចូលរូមប្រកួត មុនពេលក្រុមជម្រើសជាតិចាម៉ៃកា ប្រកួតជាមួយ ម៉ិចស៊ិក នៅវគ្គ ផ្តាច់ព្រ័ត្រ នាម៉ោង ០៦៖៣០ ព្រឹកស្អែក ដើម្បីយកពាន CONCACAF-Gold Cup ឆ្នាំ២០១៥ ដែលមានអាម៉េរិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា ៕





Post a Comment

 
Top