GuidePedia

0
កីឡាករ​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប ណាហ្គាវើល​ កីឡាករ​សុខ រិទ្ធី ​បាន​ទទួល​រង​របួស​បាក់​ដៃ​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លឹប ​Cambodia Tiger ​ម្សិល មិញ ​នេះ​ ដោយ ការ​ប្រកួត​នេះ​ក្រុម ណាហ្គាវើល​បាន ​ប្រកួត​ចាញ់​ក្រុម​ Cambodia Tiger ១​ទល់​២។។


យោង​តាម​ផេក​ហ្វេស​បុក ​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ កីឡាករ គួច​ សុគម្ភៈ​បាន​បង្ហោះ​ Status​ មាន​អារម្មណ៍​ពិបាក​ចិត្ត​ដោយ​សារ ​តែ​មិត្ត​រួម​ក្រុម​ សុខ រិទ្ធី​ បាន​របួស​បាក់​ដៃ​យ៉ាង​ធ្ងន់ធ្ងរ។ ចំណែក​ខាង​ក្លឹប​ណាហ្គា​វើល​មិន​ទាន់​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ណា​នោះ​ទេ​ពី​បញ្ហា​នេះ​។


សូម​បញ្ជាក់​ផង​ដែរ​ថា ​សុខ រិទ្ធី​ ជាកីឡាករទី​ពីរ​ ហើយ​ដែល​មាន​របួស​ធ្ងន់ធ្ងររហូត​ដល់​បាក់​ដៃ​ បន្ទាប់​ពី​ James Micheal ​របស់​ស្វាយរៀង បាន​របួស​បាក់​ជើង​កាល​ពី​ពីរសប្ដាហ័មុន។

Post a Comment

 
Top