ក្រុម Real Madrid និង Inter Milan ខានប៉ះគ្នាក្នុងពានរង្វាន់ផ្លូវការអស់រយៈពេល១៧ឆ្នាំមកហើយ (មិនគិតប្រកួតមិត្តភាព) ខណៈម៉ោង៧យប់នេះក្រុមទាំងពីរនឹងត្រូវប៉ះគ្នាជាថ្មីនៅទឹកដីប្រទេសចិនក្នុងពានរង្វាន់ International Champions Cup។ ចាំមើលក្រុមខ្លាំងនៅអឺរ៉ុបទាំងពីរនេះ មួយណាជាអ្នកឈ្នះ?
Inter Milan ទើបតែចាញ់ក្រុម AC Milan ១-០ ប៉ុន្មានថ្ងៃមុននេះទេ ចំណែកក្រុម Real Madrid វិញទើបតែយកឈ្នះក្រុមខ្លាំងនៅអង់គ្លេស Manchester City ដោយលទ្ធផល ៤-១ នៅប្រទេសអូស្ត្រាលី។ ក្រុមខ្លាំងទាំងពីរនេះ ធ្លាប់បានជួបគ្នា១៧ដងមកហើយ ដោយគិតគ្រប់ពានរង្វាន់ទាំងអស់ ដោយ Inter Milan ជាអ្នកឈ្នះច្រើនជាង ៨ដង និង Real បាន៦ដង ស្មើគ្នា៣ដង។
ចំពោះប្រកួតចុងក្រោយរវាងក្រុមទាំងពីរក្នុងពានរង្វាន់ផ្លូវការគឺនៅឆ្នាំ១៩៩៨ វគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ Champions League ដោយកាលនោះ Inter Milan ជាអ្នកឈ្នះ៣-១។ ដូច្នេះមានន័យថាអស់រយៈពេល១៧ឆ្នាំមកហើយ ដែលក្រុមពីរនេះមិនទាន់បានប៉ះគ្នាក្នុងពានធំនោះទេ។
ជើងកីឡាករ
Real Madrid ពេញជើងល្អណាស់ បន្ទាប់ពី James Rodriguez ត្រលប់មកចូលជួយក្រុមវិញ។ តែទោះជាយ៉ាងនេះក្ដី លោក Rafa Benitez អាចនឹងទុកកីឡាករខ្លះ ដោយអាចដាក់កីឡាករថ្មីមើលជើងសិន។ ដូច្នេះជម្រើស ១១នាក់ដំបូងនៅយប់នេះអាចជា Navas , Danilo , Varane , Pepe , Marcelo , Kroos , Modric , Casemiro , Ronaldo , Benzema និង Bale។
ចំណែកឯខាង Inter Milan វិញ លោក Mancini វិញអាចនឹងដាក់កីឡាករចំណូលថ្មី២នាក់ដើម្បីមើលជើងដែរគឺ Montoya ទើបតែខ្ចីជើងពី Barcelona និង Kondogbia ដែលទើបតែទិញពី Monaco។ ដូច្នេះជម្រើស១១នាក់របស់ក្រុមមួយនេះអាចជា Handanovic , Montoya , Juan Jesus , Ranocchia , D’Ambrosio , Kondogbia , Kovacic , Guarin , Hernanes , Palacio និង Icardi ។

Post a Comment