ខ្សែបម្រើឆ្នើម Theo Walcott បានជួយឲ្យក្រុម Arsenal លើកពាន Emirates Cup កាលពីយប់មិញ បន្ទាប់ពីស៊ុតឲ្យកាំភ្លើងធំ យកឈ្នះលើ Wolfsburg ១-០ និងលើកពានជាលើកទី២ មុនបើករដូវកាលថ្មី English Premier League។
កាំភ្លើងធំ ដែលលើកពាន FA Cup ២រដូវកាលជាប់គ្នា បានលើកពានលក្ខណៈមិត្តភាពជាលើកទី២ បន្ទាប់ពីឈ្នះពាន Emirates Cup កាលពីយប់មិញ បន្ថែមលើពាន Barclays Asia Trophy ដែលឈ្នះនៅសិង្ហបុរីកាលពីដើមខែនេះ។
១គ្រាប់របស់ខ្សែបម្រើអង់គ្លេស Walcott នៅដើមតង់ទី២ នាទី៥០ គឺគ្រប់គ្រាន់ល្មមសម្រាប់ក្រុមលោក Arsène Wenger យកឈ្នះ Wolfsburg និងលើកពានរង្វាន់មួយនេះ ហើយក៏ជាសញ្ញាគំរាមទៅដល់ក្រុមតោខៀវ Chelsea ផងដែរ មុនការប្រកួត Community Shield នៅចុងសប្ដាហ៍នេះ។
Arsenal ត្រូវបានគេយល់ឃើញថា ជាក្រុមកំពុងតែឡើងជើងខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះ ខណៈដែលកាលពីយប់ថ្ងៃសៅរ៍ ពួកគេក៏បានលត់ក្រុមខ្លាំងជើងឯករងលីកកំពូលបារាំង Lyon យ៉ាងសុសខ្លួន គឺ ៦-០ ផងដែរ ក្នុងកម្មវិធី Emirates Cup នេះដែរ នៅទឹកដីខ្លួនឯង Emirates៕

Post a Comment