ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិប្រេស៊ីល និងឈីលី ដែលធ្វើឡើងនៅកីឡដ្ឋាន Emirates យប់មិញនេះ បានបញ្ចប់ទៅដោយប្រេស៊ីលឈ្នះ ១-០ ដែលជាជ័យជម្នះ៨ប្រកួតជាប់គ្នាសម្រាប់ក្រុមសំបាប្រេស៊ីល។
ក្រុមទាំងពីរបុកគ្នាទៅវិញទៅមកមិនសំចៃកម្លាំង ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បានរៀងខ្លួននៅតង់ទី១។ ចូលមកដល់តង់ទី២ ក៏មិនខុសអីពីតង់ទី១ដែរ ពោលគឺក្រុមទាំងសងខាងនៅតែបន្តវាយសម្រុកគ្នា រហូតដល់នាទី៧២ ទើបកីឡាករចំណូលថ្មី Roberto Firmino របស់ក្រុមលោក Dunga អាចរកគ្រាប់បាល់ជ័យជម្នះបាន ដោយអូសបាល់ផុតដៃអ្នកចាំទី Bravo ។
ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក៏មានរឿងប៉ះគ្នាបានកើតឡើងផងដែរ ដោយខ្សែប្រយុទ្ធសំណព្វចិត្តប្រេស៊ីល Neymar ត្រូវខ្សែការពារ Gary Medel របស់ឈីលី ជាន់ជើងស្ដែងៗតែម្ដង ប៉ុន្តែសំណងល្អអាជ្ញាកណ្ដាលមិនឃើញ ហើយក៏មិនបានទទួលការពិន័យនោះដែរ។ យ៉ាងណាមិញ របួសនោះមិនបានធ្វើឱ្យក្រុមប្រេស៊ីល និង Barcelona បារម្ភខ្លាំងនោះដែរ ដោយសារតែក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យរួចមក កីឡាករវ័យ២៣ឆ្នាំរូបនេះ អាចលេងបានធម្មតាវិញហើយ៕

Post a Comment