GuidePedia

0
លោក Jose Mourinho បាន​ឈ្នះ​ពាន​រង្វាន់​ទី​១​ចាប់​តាំង​ពី​ចូល​​ដឹក​នាំ​​ក្រុម​ Chelsea ជា​លើក​ទី​២ ក្រោយ​យក​ឈ្នះ​ Tottenham Hotspur នា​វគ្គ​ផ្ដាច់ព្រ័ត្រ Capital One Cup នា​កីឡដ្ឋាន Wembley យប់​មិញ។


John Terry និង​ Diego Costa រក​បាន​ម្នាក់​មួយ​គ្រាប់​ ជួយ​ឲ្យ​តោ​ខៀវ​ ស៊ី​ ២-០ ខណៈ​ក្រុម​គូ​ប្រជែង​មាន់​ខ្នាយ​មាស​ខំ​ប្រឹង​វាយ​បក​ដើម្បី​យក​ឈ្នះ​​​ពាន​រង្វាន់​នេះ​ដូច​កាល​ពី​៧ឆ្នាំ​មុន​ដែរ ប៉ុន្តែ​មិន​បាន​ទម្លុះ​របាំង​ការពារ​ដ៏​មាំ​របស់​លោក Mourinho បាន។

ជ័យជម្នះ​នេះ​ ធ្វើ​ឲ្យ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ស្គាល់​ជាតិ​លើក​ពាន​ជា​លើក​ដំបូង ចាប់​តាំង​ពី​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន La Liga តាំង​ពី​ឆ្នាំ​២០១២ ហើយ​វា​ក៏​ជា​ពាន​លើក​ដំបូង​សម្រាប់ Chelsea តាំង​​ពី​ឈ្នះ​វគ្គ​ផ្ដាច់ព័ត្រ Europa League កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។


មិន​ត្រឹម​តែ​អាច​លើក​ពាន​ប៉ុណ្ណោះ​ទេ ក្រុម​​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​មួយ​នេះ ក៏​រីករាយ​យ៉ាង​សម្បើម​ដែរ ក្រោយ​ក្រុម Manchester City ដែល​ជា​​គូ​ប្រជែង​ក្នុង​តារាង Premier League បាន​ចាញ់​ក្រុម​ហង្ស​ក្រហម Liverpool ២-១ កាល​ពី​យប់​មិញ​ដែរ​នោះ (ចុច​អាន​លម្អិត)។

Post a Comment

 
Top