GuidePedia

0
ក្រុម​ហង្ស​ក្រហម​ Liverpool នៅ​តែ​ជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​​​ក្នុង​ការ​ប្រកួត​លីក​​ក្នុង​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជើង​ឯក​ចាស់​ Manchester City ២-១ ទៀត ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​២៧​ កាល​ពី​យប់​មិញ។


​ខ្សែ​បម្រើ​អង់គ្លេស Jordan Henderson ​ដែល​ពាក់​ស្លាក​​ប្រធាន​ក្រុម​ ក្រោយ​អវត្តមាន Steven Gerrard ​បាន​ស៊ុត​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន​ នៅ​នាទី​១១ ប៉ុន្តែ​​១៤​នាទី​បន្ទាប់​ ពោល​គឺ​នាទី​២៥​​ខ្សែ​ប្រយុទ្ធ​ Edin Dzeko ​បាន​វាយ​បក​ឲ្យ​ក្រុម​ភ្ញៀវ​តាម​បាន​ស្មើ​មក​វិញ​ បន្ទាប់​ពី​​ការ​បញ្ជូន​បាល់​ដ៏​​ឈ្លាស​វ៉ៃ​​មក​ពី​ជើង​ Sergio Agüero។

ទោះ​យ៉ាង​ណា នៅ​តង់​ទី​២​នាទី​៧៥ ខ្សែ​បម្រើ​ប្រេស៊ីល​ Philippe Coutinho ​បាន​ស៊ុត​ពី​ចម្ងាយ​១​គ្រាប់​​ទៀត​ឲ្យ​ហង្ស​ក្រហម​ ​និង​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ឈ្នះ​ពាន​របស់​ក្រុម​មេឃ​ខៀវ​កាន់​តែ​បាត់​បង់។ យ៉ាង​ណា​មិញ​ Man City នៅ​តែ​មិន​អាច​យក​ឈ្នះ​ Liverpool នៅ​ទឹក​ដី​ Anfield ​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០៣​មក។

​រី​ឯ​ការ​ប្រកួត​១​គូ​ទៀត​យប់​មិញ​ដែរ​គឺ ​ក្រុម​កាំភ្លើង​ Arsenal ​បាន​បំបាក់​ក្រុម​ Everton ​ឲ្យ​តដៃ​មិន​រួច​ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Emirates បន្ទាប់​ពី​​ខ្សែ​ប្រយុទ្ធ​បារាំង​ស៊ុត​​​គ្រាប់​ទី​១ នៅ​នាទី​៣៩ និង​​ខ្សែ​បម្រើ​ Tomas Rosicky រក​បាន​១​គ្រាប់​ទៀត​​នៅ​ចុង​ម៉ោង​នាទី​៨៩។


កាំភ្លើង​ធំ​ Arsenal បាន​ឡើង​​ទៅ​ចំណាត់​ថ្នាក់​លេខ​៣​វិញ ដោយ​មាន​៥១​ពិន្ទុ​​លើ​ក្រុម​ Manchester United ចំនួន​១​ពិន្ទុ ខណៈ​ដែល​ Liverpool ឡើង​ទៅ​កាន់​លេខ​៥​ មាន​៤៨​ពិន្ទុ៕

Post a Comment

 
Top