កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់សាលារៀន Western ក្រុមបាល់ទាត់វ័យចាស់ អាស៊ានកម្ពុជា បានគ្រងតំណែងជើងឯកពានរង្វាន់ មិត្តភាពអាស៊ានវ័យចាស់ ប្រចាំឆ្នាំ២០១៥ បន្ទាប់ពីក្រុមនេះបាន យកឈ្នះក្រុមបាល់ទាត់វ័យចាស់២ធ្នូ ដោយលទ្ធផលបច្ចេកទេស ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ។
ចំពោះក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំរាជធានីភ្នំពេញ បានលេងឈ្នះក្រុមបាល់ទាត់វ័យចាស់ សហភាពសហព័ន្ធយុវ ជនកម្ពុជាខេត្តព្រៃវែង ដោយបាល់ប៉េ -ណាំល់ ទី ៦-៥ សម្រាប់ការប្រកួត ៩០នាទីទាំង ២ក្រុមមានលទ្ធផលស្មើគ្នា ៣-៣ ទើបគណៈកម្មការសម្រេច ឲ្យក្រុមទាំង ២ប៉េណាល់ទី កាត់សេចក្តីតែម្តង ។
លោក ជុំ កុសល ប្រធានរៀបចំការប្រកួត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការប្រកួតនេះ ធ្វើឲ្យឡើងដើម្បីរឹត ចំណងសាមគ្គីភាពពីស្ថាប័នរដ្ឋ និងឯកជន ជាពិសេសនោះ លោកគិតគូរអំពីសុខភាពជាធំ ព្រោះការលេងកីឡាធ្វើឲ្យ យើងទទួលបានសុខភាពល្អ ឈ្នះរាល់ជំងឺផ្សេងៗ ដែលមកយារយីរាងកាយមនុស្ស ។
លោកបានបន្តថា កីឡាករដែលអាចចូលរួមការប្រកួត បានគឺចាប់ពីអាយុ ៣៥ឆ្នាំ ឡើងទៅ និងមិនអនុញ្ញាតឲ្យ កីឡាករអាជីពពីមុនចូលលេងឡើយ ស្របពេល នេះ លោកមានបំណងរៀបចំការប្រកួត ព្រឹត្តិការណ៍មួយទៀត ពានរង្វាន់មិត្តភាព អាស៊ានវ័យចាស់ ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ ។
សម្រាប់ក្រុមឈ្នះជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ១លាន ៥សែនរៀល លេខ២ ទទួលបាន ១លានរៀល និង ចំណាត់ថា្នក់លេខ៣ ទទួលបានទឹកប្រាក់ ៧០ម៉ឺនរៀល ៕

Post a Comment