GuidePedia

0
ខ្សែ​ប្រយុទ្ធ Sergio Aguero ​ប្រហែល​ជា​មិន​អាច​ចូល​លេង​ឱ្យ Manchester City ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ទល់​នឹង​ក្រុម Juventus ។


ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ក្នុង​ពាន​រង្វាន់ Champions League ​នឹង​ចាប់​ផ្ដើម​ប្រកួត​ហើយ​នៅ​យប់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ ខណៈ​ដែល​ក្រុម Man City ​​នឹង​ត្រូវ​ជួប​ Juventus ​ក្នុង​ពូល D ។ ក្នុង​ប្រកួត​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Aguero ​អាច​នឹង​មិន​បាន​ចូល​លេង​នោះ​ទេ ដោយសារ​តែ​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ​ពេល​លេង​ទល់​នឹង​ក្រុម Crystal Palace ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។


ចំពោះ​ការ​អវត្តមាន​នេះ​ដែរ កីឡាករ​ចំណូល​ថ្មី Kevin de Bruyne ​ដែល​ក្លិប​ទើប​តែ​ទិញ​បាន​នោះ អាច​នឹង​ត្រូវ​ដាក់​ឱ្យ​ចូល​លេង​ជំនួស។ Aguero ​ក្នុង​រដូវ​កាល​ថ្មី​នេះ រូប​គេ​បង្ហាញ​ខ្លួន​បាន​៥​ប្រកួត​មក​ហើយ ដោយ​រក​គ្រាប់​បាល់​ទើប​តែ​បាន​១​គ្រាប់​ទេ៕

Post a Comment

 
Top