ការប្រកួតជម្រុះ Euro 2016 យប់មិញនេះ អាល្លឺម៉ង់ បានយកឈ្នះ ហ្សកហ្ស៊ី ២-០ ស៊ុតបញ្ចូលទីដោយ Marco Reus នៅនាទី៣៩ និង Thomas Muller នាទី៤៤។ លទ្ធផលនេះជួយឲ្យក្រុមជើងឯក World Cup កាន់តែតាមប្រកៀកក្រុមកំពូលតារាងពូល D ប៉ូឡូញ ពោលគឺចាញ់តែ១ពិន្ទុប៉ុណ្ណោះ ក្រោយប៉ូឡូញ បានត្រឹមស្មើសាធារណរដ្ឋអៀរឡង់ ១-១។
ប៉ូឡូញស្ទើរតែបាន៣ពិន្ទុពេញទៅហើយ ក្រោយពេល Slawomir Peszko ស៊ុត១គ្រាប់នៅនាទី២៦ ប៉ុន្តែត្រូវ Shane Long ស៊ុតឲ្យម្ចាស់ផ្ទះអៀរឡង់តាមស្មើវិញនៅនាទី៩០។ យ៉ាងណាក្ដី ក្រុមនេះនៅតែរក្សាភាពមិនចាញ់របស់ខ្លួនបានដដែល ពោលគឺឈ្នះ៣ ស្មើ២ ក្នុង៥ប្រកួតកន្លងមក ខណៈអាល្លឺម៉ង់ ឈ្នះ៣ ស្មើ១ ចាញ់១ ដូចក្រុមស្កុតឡែនដែរ ប៉ុន្តែមានកំណត់ត្រា head-to-head ល្អជាង។
ស្កុតឡែន មិនពិបាករក៣ពិន្ទុនោះទេយប់មិញនេះ ដោយបានយកឈ្នះក្រុមស្ទើរបទពិសោធន៍ ហ្គីប្រាល់តា ៦-១។ ៦គ្រាប់នោះ រកបានដោយ Maloney ២គ្រាប់, Fletcher ៣គ្រាប់ និង Naismith ១គ្រាប់ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Casciaro។
តារាងពិន្ទុ ៖

Georgia 0 - 2 Germany
តារាងពិន្ទុ ៖
Post a Comment