GuidePedia

0
អ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៍ ស្នៀតគុនជាមួយអ្នកប្រដាល់ថៃ PhachAroun ប្រកួតក្នុងទម្ងន់៦៩គីឡូក្រាម ខណៈអ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លឹបតា ព្រហ្មមានជ័យ ប៉ះអ្នកប្រដាល់ថៃ Thorng Chhai ប្រកួតក្នុងទម្ងន់៦០ គ.ក្រ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះនៅលើសង្វៀន SEA-TV ។


Phach Aroun ធ្លាប់មកប្រកួតនៅសង្វៀន SEA-TV ២លើកមកហើយ ដោយវាយឈ្នះអ្នកប្រដាល់ មឿន សុខហ៊ុច ក្លឹបពុទ្ធសេរីវង្ស កីឡាទាំង២លើកលើកទី១ ឈ្នះ សុខហ៊ុច ត្រឹមពិន្ទុ និងលើកទី២ ផ្តួលសុខហ៊ុចឲ្យសន្លប់ក្នុងទឹកទី២ សម្រាប់ការប្រកួតរវាង Phach Aroun និង រឿង សោភ័ណ្ឌ ប្រហែលជាមិនអាចធ្វើព្យុះ ភ្លៀងបានដូចមុនៗបានឡើយ ហើយកិច្ចសងសឹកជំនួសមិត្តរួមជាតិ ។

រឿង សោភ័ណ្ឌ ធ្លាប់បានបំបាក់អ្នកប្រដាល់ថៃអស់ច្រើននាក់មកហើយ ក្នុងការប្រកួតជាមួយថៃ១៦នាក់ សោភ័ណ្ឌ ធ្លាប់ចាញ់តែ២នាក់ទេ គឺចាញ់ Jetsada និង Kam Lai Phach ។ សោភ័ណ្ឌ ជួបជាមួយថៃលើកចុងក្រោយនេះ ផ្ដួល Chale DetSorឲ្យសន្លប់ក្នុងទឹកទី២ ចំពោះ រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលវាយខ្លាំង វាយមិនញញើតចំពោះគូ ប្រកួតទោះបីជាធំជាង ឬប៉ុនគ្នាយ៉ាងណាក៏ដោយ គឺគេវាយមិនលាក់កម្លាំង មិនលាក់ស្នៀតនោះទេ ។

តាមលោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតថា អ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អ និងខ្លាំងដែរ ហើយបទ ពិសោធន៍លើសង្វៀនរបស់គេ ក៏មិនធម្មតា ដែរ ព្រោះថៃមានប្រវត្តិប្រកួតបាន៨២ដង ក្នុងនោះវាយឈ្នះ៧២ដង និងចាញ់១០ដង មិនដែលស្មើ ។ សោភ័ណ្ឌ មានប្រវត្តិប្រកួតរហូតដល់១៣៥ដងឯណោះ ក្នុងនោះ ឈ្នះ១២៤លើក ចាញ់១០លើក និងស្មើ១លើក ហើយ សោភ័ណ្ឌ ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន៥៤លើក ។

អ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លឹបតាព្រហ្មមានជ័យប៉ះប្រដាល់ថៃ Thorng Chhai ប្រកួតក្នុងទម្ងន់ ៦០ គ.ក្រ ។ Thorng Chhai ជាអ្នកប្រដាល់ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ ក៏ជាអ្នកគ្រប់គ្រងខ្សែក្រវាត់៣តែម្នាក់ឯង ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត៨៥លើក វាយឈ្នះ៦៥លើក ចាញ់១៧លើក និងស្មើ៣លើក ខណៈ ង៉ែត្រ រដ្ឋា មានប្រវត្តិប្រកួតចំនួន៦៩លើក ឈ្នះ៥៩លើក ចាញ់៨លើក និង ស្មើ២លើក ៕

Post a Comment

 
Top