GuidePedia

0
អតីត​កំពូល​កីឡាករ​របស់​ Real Madrid​ និង​ក្រុមជម្រើសជាតិ​ប្រេស៊ីល​ Roberto Carlos​ បាន​ទទួល​ស្គាល់​ថា​ រូប​លោក​មាន​ការ​ចាប់​អារម្មណ៍​ សម្រាប់​​ការ​ទទួលយក​ដំណែង​ជា​គ្រូ​បង្វឹក​ ឲ្យ​អតីត​ក្រុម​ទាំងពីរ​របស់​លោក ​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​ដ៏​ល្បី​ Marca។​


នា​ពេល​បច្ចុប្បន្ន​ កីឡាករ​និមិត្ត​រូប​ខ្សែ​ការពារ​ឆ្វេង​រូប​នេះ​ បាន​ប្រកប​អាជីព​ជា​គ្រូ​បង្វឹក​ ឲ្យ​ក្លឹប​បាល់ទាត់​ Delhi Dynamos ​នៅ​ក្នុង​ក្របខណ្ឌ​ Indian Super League​ ហើយ​តាមរយៈ​បទសម្ភាសន៍​មួយ​ Carlos ​បាន​និយាយ​ថា​ រូប​លោក​មាន​ក្ដី​សុបិន​ចង់​ត្រលប់​ទៅ​ ទឹកដី​ដែល​លោក​ធ្លាប់​កសាង​កេរ្តិ៍ឈ្មោះ​វិញ​ ក្នុង​នាម​ជា​គ្រូ​បង្វឹក។​

ក្នុង​នោះ​លោក​បាន​បន្ថែម​ថា​ រូប​លោក​កំពុង​ព្យាយាម​ធ្វើការ​ និង​សិក្សា​រៀន​សូត្រ​ ក្នុង​គោល​បំណង​ដើម្បី​ត្រលប់​មក​ធ្វើជា​គ្រូ​បង្វឹក​របស់​ Real Madrid​ ឬ​ក្រុមជម្រើសជាតិ​ប្រេស៊ីល។​ លោក​ជឿ​ថា​ដំណែង​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ទាំងពីរ​នេះ​ នឹង​បើក​ទ្វារ​ទទួល​យក​រូប​លោក​ ហើយ​ជាពិសេស​ប្រសិន​បើ​លោក​អាច​មាន​ឱកាស​ត្រលប់​ទៅ​ Real Madrid​ មែន​នោះ​ គឺ​លោក​សប្បាយ​ចិត្ត​ទទួលយក​ ទាំង​ដៃ​ពីរ។​


គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ បាន​ចំណាយ​ពេល​លេង​ឲ្យ​ក្រុម​ Real Madrid​ របស់​អេស្ប៉ាញ​រយៈពេល​១១​ឆ្នាំ​ គឺ​រូបគេ​បាន​ចាកចេញ​នៅ​ឆ្នាំ​២០០៧​ ដោយ​ទៅ​លេង​ឲ្យ​ក្រុម​ Fenerbahce​ ហើយ​ជាពិសេស​រូប​លោក​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ រយៈពេល​រហូត​ដល់​ទៅ​១៧​ឆ្នាំ៕

Post a Comment

 
Top