Gareth Bale ដែលជាកីឡាករជួរមុខរបស់ Real Madrid នឹងត្រូវខកខានការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិប្រទេសវ៉ែល និងហូឡង់នៅទីក្រុង Cardiff ភាគខាងត្បូងនៃប្រទេស វ៉ែល នៅថ្ងៃទី ១៤ ខែវិច្ឆិកានោះឡើយដោយសារបញ្ហារបួសនៅមិនទាន់អាចចូលលែងវិញបាន។
កីឡាករល្បឿនលឿន Gareth Bale មិនបានចូលលេងតាំងពីថ្ងៃទី ១៧ ខែតុលាកន្លងទៅ បន្ទាប់ពីមានបញ្ហារបួសសាច់ដុំកំភួនជើងរើឡើងវិញ។ អតីតកីឡាករ Spur វ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញខ្លួនចុងក្រោយនៅក្នុងការប្រកួតតង់ទីមួយដែលអធិរាជស Real Madrid បានយកឈ្នះក្រុម Levante ក្នុងលទ្ធផល ៣-០ នៅ ៤ ថ្ងៃបន្ទាប់ពីក្រុមជម្រើសជាតិប្រទេសវ៉ែល ធ្វើពិធីជប់លៀងនៅទីក្រុង Cardiff សម្រាប់ការអបអរបានឆ្លងផុតវគ្គជម្រុះចូលលេងក្នុង Euro ២០១៦។
ទន្ទឹមគ្នានេះដែរ កីឡាករសញ្ជាតិវ៉ែលឆ្នើមម្នាក់ទៀតគឺ Aaron Ramsey របស់ក្រុមកាំភ្លើងធំ Arsenal ក៏ត្រូវខកខានការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅឯកីឡដ្ឋាន Cardiff City នេះដែរ ដោយសាររបួសសរសៃពួរ។
ចំណែកឯខ្សែប្រយុទ្ធរបស់ក្រុម Reading កីឡាករ Hal Robson-Kanu និងខ្សែការពារក្រុម Fulham កីឡាករ Jazz Richards របស់ជម្រើសជាតិវ៉ែលក៏កំពុងត្រូវបានញ៉ាំញីដោយសាររបួសផងដែរ។
ខណៈពេលដែលខ្សែការពាររបស់ក្រុម Newcastle កីឡាករ Paul Dummett និងខ្សែប្រយុទ្ធក្រុម Walsall កីឡាករ Tom Bradshaw បានត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិផងដែរសម្រាប់ជំនួនមិត្តភាពនេះផងដែរ។

Post a Comment