អង្គភាពរៀបចំការប្រកួតក្បាច់គុនចម្រុះ (MMA) នាំមុខគេប្រចាំទ្វីបអាស៊ី ONE Championship (ONE) នឹងវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសកម្មភាពប្រកួតនាពេលរាត្រីដ៏រំភើប និងអស្ចារ្យមួយផ្សេងទៀត ក្រោយពីពួកគេបានទទួលជោគជ័យលើការរៀបចំការប្រកួតជាលើកដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំមុន។
ដើម្បីបំពេញចិត្តអ្នកស្នេហាវិស័យកីឡាយុទ្ធគុនចម្រុះ អង្គភាព ONE ដែលនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ នៅឯសណ្ឋាគារណាហ្គាវើល ដើម្បីបង្ហាញឈ្មោះកីឡាករនោះ នឹងនាំយកព្រឹត្តិការណ៍ប្រកួតដែលមានឈ្មោះថា ONE: KINGDOM OF KHMER ដែលត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ នៅឯរោងមហោស្រពកោះពេជ្រ។
លោក Victor Cui នាយកប្រតិបត្តិរបស់ ONE Championship បានថ្លែងថា៖ «ONE Championship នឹងបន្ដនូវសកម្មភាពរបស់ខ្លួនក្នុងការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះក្នុងព្រះរាជាណាចក្រមួយនេះជាមួយសកម្មភាពប្រកួតនៅពេលរាត្រីដ៏រំភើបមួយផ្សេងទៀត»។
លោកបានបន្ថែមទៀតថា៖ «ព្រឹត្តិការណ៍កាលពីមុនរបស់យើងនៅរាជធានីភ្នំពេញ បានទទួលជោគជ័យដ៏ធំមួយ ហើយវាពិតជាកិត្តិយសណាស់ក្នុងការឃើញអ្នកគាំទ្រដ៏ច្រើនកុះករធ្វើការអបអរដល់តារាឆ្នើមៗក្នុងកម្មវិធី ONE Championship របស់យើង។ ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នឹងក្លាយជារាត្រីដ៏អស្ចារ្យមួយដែលអ្នកគាំទ្រនឹងមិនចង់រំលងឡើយ!»។
ក្នុងការប្រកួតកម្រិតពិភពលោកនេះ ONE នឹងធ្វើការផ្គួផ្គងឲ្យអ្នកប្រយុទ្ធកម្ពុជា ប៉ះជាមួយនឹងកីឡាករ ក៏ដូចជាកីឡាការិនីជាច្រើន ហើយក៏មានការប្រកួតដ៏រំភើបរវាងកីឡាករបរទេស និងបរទេសក្នុងកម្រិតគូឯក និងគូឯករងផងដែរ។
កីឡាករចាន់ រតនា ដែលបានផ្ដល់ឲ្យកម្ពុជានូវជ័យជម្នះជាលើកទី ១ ក្នុងកម្មវិធី ONE នេះ តាមរយៈការផ្តួលកីឡាករហ្វីលីពីន Ramon Gonzales នៅលើទឹកដីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីខែមីនានោះ នឹងត្រូវឡើងប្រកួតសងសឹកក៏ដូចជាជម្រះបញ្ជីក្នុងសង្វៀនដាក់ទ្រុងជាមួយនឹងកីឡាករ សំអាង ឌុន ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាម ក្រោយពីរូបគេបានរងបរាជ័យទាំងចម្រូងចម្រាសក្នុងព្រឹត្តិការណ៏ ONE: Rise of the Kingdom កាលពីខែកញ្ញាកន្លងទៅ។
ដោយឡែក ចាន់ ហេង ដែលបានធ្វើការបង្ហាញខ្លួនជាលើកទី ១ សម្រាប់កម្មវិធី ONE កាលពីឆ្នាំមុន ដោយបានរងបរាជ័យក្នុងការប្រកួតក្នុងទម្ងន់ ៦១,២ គីឡូក្រាមនោះ នឹងត្រូវជួបជាមួយនឹងកីឡាករជើងថ្មីរបស់ឥណ្ឌូនេស៊ី Mario Satya Wirawan។
ក្នុងការប្រកួតគូអន្ដរជាតិផ្សេងទៀត មាស ម៉ើ នឹងត្រូវបង្ហាញខ្លួនជាលើកទី ២ ក្នុងសង្វៀនដាក់ទ្រុងរបស់ ONE ក្នុងទម្ងន់ ៦១,២ គីឡូក្រាម ដើម្បីជួបជាមួយនឹងជើងខ្លាំងរបស់ម៉ាឡេស៊ី Chan Sam Art ខណៈដែលកីឡាការិនីសំ ថារ័ត្ន របស់កម្ពុជា នឹងត្រូវជួបជាមួយអ្នកប្រយុទ្ធមកពីឥណ្ឌា Jeet Tosh។
ជាមួយគ្នានេះ កីឡាការិនីវី ស្រីឆៃ ដែលបានបង្ហាញខ្លួនជាលើកទី ១ ក្នុងកម្មវិធី ONE: Rise of the Kingdom កាលពីឆ្នាំមុននោះ នឹងត្រូវជួបមិត្តរួមជាតិរបស់ខ្លួន អេ យ៉ានុត។ កម្មវិធីនេះក៏មានការប្រកួតរវាងកីឡាករបរទេសដូចគ្នាក្នុងកម្រិតគូឯក និងគូឯករងផងដែរ៕

Post a Comment