ខ្សែប្រយុទ្ធក្លឹប Paris St-Germain កីឡាករ Zlatan Ibrahimovic បានឈ្នះពានកីឡាករបាល់ទាត់ឆ្នើមផ្នែកបុរសរបស់ស៊ុយអែត ជាលើកទី១០ ក្នុងរយៈពេលត្រឹម១១ឆ្នាំចុងក្រោយ។
នេះគឺជាការឈ្នះពាន Guldbollen (Golden Ball) ជាលើកទី៩ដងជាប់ៗគ្នា របស់កីឡាករវ័យ ៣៤ឆ្នាំ ខណៈលើកដំបូងបំផុត រូបគេទទួលបានក្នុងឆ្នាំ ២០០៥ ។ ក្នុងឆ្នាំ២០០៦ អតីតខ្សែបម្រើ Arsenal កីឡាករ Fredrik Ljungberg ជាអ្នកឈ្នះ តែចាប់ពី២០០៧ មករហូតដល់បច្ចុប្បន្ន Ibrahimovic គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន Guldbollen ជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ន។
ក្រៅពី Zlatan Ibrahimovic គ្មានកីឡាករស៊ុយអែតណាម្នាក់ធ្លាប់ឈ្នះ Guldbollen លើសពី២ដងនោះទេ។ នៅក្នុងឆ្នាំនេះ Ibrahimovic បានជួយ Paris ឲ្យឈ្នះពានក្នុងស្រុក៣ កម្មវិធីផ្សេងគ្នា នាំParis ឡើងវគ្គ១/៤ ផ្ដាច់ព្រ័ត្រ Champions League និងក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវតិ្តសាស្ត្ររបស់ក្លិប។
តាំងពីឆ្នាំ២០០៥ មក អតីតកីឡាករ Malmo FF របស់ស៊ុយអែត បានលេងឲ្យក្លិបជាច្រើនដូចជា Juventus, Inter Milan, Barcelona, AC Milan និងបច្ចុប្បន្នគឺ PSG ដែលគិតជាតម្លៃផ្ទេរមានទឹកប្រាក់ជាង ១៥០លានផោន៕

Post a Comment