ថ្ងៃនេះ Sport-khmer សូមណែនាំកីឡាករចាស់វស្សាប៉ុន្តែសមត្ថភាពលេងនៅតែខ្លាំង 7 រូបដែលនៅលេងក្នុងលីកកំពូលរបស់អឺរ៉ុបនៅឡើយ អោយមិត្តអ្នកអាន បានស្គាល់ តើនណាខ្លះ ?
1. កីឡាករ Didier Drogba ( តោខៀវ Chelsea អង់គ្លេសក្របខ័ណ្ឌ Premier League អាយុ 36 ឆ្នាំ ) ។
ខ្សែរប្រយុទ្ធកូតឌីវ័រ បានផ្លាស់ប្តូរពីក្រុម Olympique Marseille ទៅ "តោខៀវ" នៅក្នុងឆ្នាំ 2004 គឺជាកីឡាករដ៏សំខាន់ក្នុងទឹកដី Stamford Bridge គាត់បាន ឈ្នះ ពានរង្វាន់ក្របខ័ណ្ឌ Premier League , ក្របខ័ណ្ឌ FA Cup, League Cup និងក្របខ័ណ្ឌ UEFA Champions League, ហើយគាត់ក៌បានស៊ុតបាល់ 11 ពិន័យម៉ែត្រចុងក្រោយជួយឱ្យក្រុមមកពីទីក្រុងឡុងដ៍បានឈ្នះពានរង្វាន់ "Champions League"ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបក្នុងឆ្នាំ 2012 មុនពេលគាត់នឹងគាត់ផ្លាស់ទៅក្រុម Shanghai និងក្រុម Galatasaray តាមលំដាប់។ទីបំផុតគាត់បានសម្រេចចិត្តវិលមកក្លិបដែលគាត់គោរពស្រឡាញ់វិញ"ក្រុមតោខៀវ Chelsea "នៅរដូវក្តៅឆ្នាំមុន។
2. លោក David Pizarro ( ក្រុម Fiorentina ក្របខ័ណ្ឌ Serie A អ៊ីតាលី អាយុ 35 ឆ្នាំ ) ។
ខ្សែបម្រើឈីលី បានចាប់ផ្តើមអាជីពជាមួយ Santiago Wanderers FC ក្នុងឆ្នាំ 1997 មុននឹងផ្លាស់ទៅក្រុម Udinese, ក្លិប Inter Milan, ក្រុម Roma រហូតក្លិបបច្ចុប្បន្ន Fiorentina ក្នុងឆ្នាំ 2012 លោកបានឈ្នះពានរង្វាន់ Coppa Italia និងក្របខ័ណ្ឌ Serie A មួយមុខមួយសម័យ "Inter" និង "Roma" ឥឡូវគាត់ឈ្នះពាន Coppa Italia 2 សម័យហើយ។
3. Seydou Keita ( ក្រុម Roma, ក្របខ័ណ្ឌ Serie A អ៊ីតាលី អាយុ 35 ឆ្នាំ ) ។
ខ្សែបម្រើជើងចាស់សញ្ជាតិម៉ាលី កំពុងតែលេងអោយក្រុម «Roma"ជាកីឡាករបាល់ទាត់ ទ្វីបអាហ្រ្វិកមួយរូបដែលទទួលបានជោគជ័យក្នុងអាជីពយ៉ាងច្រើននៅក្នុងទ្វីបអឺរ៉ុប។ ដោយជោគជ័យបំផុតគឺពេលដែលគាត់លេងនៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញជាមួយនឹងក្រុម Barcelona ក្នុងអំឡុងឆ្នាំ 2008-2012 ចំពោះក្រុមជម្រើសជាតិម៉ាលីវិញគាត់បានលេងរហូត 97 ប្រកួតឯណោះ។
4. Miroslav Klose កីឡាករ (ក្លិប Lazio ក្របខ័ណ្ឌ Serie A អ៊ីតាលី, អាយុ 36 ឆ្នាំ) ។
គឺជាកីឡាករជនជាតិអាឡឺម៉ង់ម្នាក់ក្នុងចំណោមប៉ុន្មាននាក់តែប៉ុណ្ណោះដែលបានទទួលជោគជ័យក្នុងអាជីព ក្នុងប្រទេសអ៊ីតាលី។កំពូលខ្សែរប្រយុទ្ធក្បាលដែកដ៏ល្បីរូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga និង Tschammer-Pokal ជាមួយក្រុម Bayern Munich ខណៈនោះផងដែរមិនរំលឹកពីការប្រកួត World Cup នោះមិនបាន ព្រោះគាត់ជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេទាំងអស់ក្នុងប្រវត្តិសាស្រ្ត World Cup គឺចំនួន 16 គ្រាប់ និង ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់គាត់ស៊ុតបាន 71 គ្រាប់និង 137 ប្រកួត។
5. Gianluigi Buffon (ក្លិប Juventus, ក្របខ័ណ្ឌ Serie A អ៊ីតាលី, អាយុ 37 ឆ្នាំ) ។
"Gigi «ទទួលបានជោគជ័យយ៉ាងខ្លាំងនៅពេលលេងអោយក្លិប Parma មុននឹងផ្ទេរទៅក្លិប Juventus តម្លៃខ្លួនប្រហែលជាជាង 30 លានផោន វាជាការពិត ណាស់គាត់បានក្លាយជាវីរបុរសក្រុងទូរីនទៅហើយ គាត់ឈ្នះជើងឯកក្របខ័ណ្ឌ Serie A ជាច្រើន, ប៉ុន្តែមិនដែលឈ្នះ Coppa Italia និងក្របខ័ណ្ឌ UEFA Champions League ម្តងណាឡើយ។ ខណៈពេលដែលក្រុមជម្រើសជាតិអ៊ីតាលីគាត់រទទួលបានជោគជ័យដ៏អស្ចារ្យមួយក្នុងការឈ្នះពានរង្វាន់ World Cup ឆ្នាំ 2006 នៅប្រទេសអាល្លឺម៉ង់។ បន្ទាប់មកគាត់ក៌ក្លាយជាប្រធានក្រុម "Italia" នៅពេលក្រោយ។
6. Francesco Totti (ក្រុម Roma ក្របខ័ណ្ឌ Serie A អ៊ីតាលី, អាយុ 38 ឆ្នាំ) ។
បើទោះបីជាជាអាយុជិត 40 ឆ្នាំហើយក្តី ក៌ប៉ុន្តែក៏គាត់នៅតែរក្សារទម្រង់លេងយ៉ាងល្អដូចដើម ខណះដែល"រាជបុត្រឆ្កែចចក" រូបនេះបានក្លាយជាវិរបុរសយ៉ាងពិត ប្រាកដរបស់"Roma"ទៅហើយគាត់បានចុះប្រកួតទាំងអស់ជាង 700 ប្រកួត និង ឈ្នះពាន Serie A មួយសម័យ និង Coppa Italia 2 សម័យផងដែរ។
7. Xavi Hernandez (ក្រុម Barcelona ក្របខ័ណ្ឌ La Liga អេស្ប៉ាញ អាយុ 35 ឆ្នាំ) ។
បើសិនជាក្រុម Manchester United មានកំពូលខ្សែរបម្រើដែលបោះបាល់ទៅគ្រប់ទិសទីដូចកីឡាករ Paul Scholes ចំណែក Barcelona ក៌មានខ្សែបម្រើ Xavi ដូចគ្នាដែរ ដែលខ្សែបម្រើអេស្ប៉ាញរូបនេះគឺជាលទ្ធផលបានបណ្តុះបណ្តាលចេញមកពីសាលាយុវជន La Masia របស់ "Barcelona" តែម្តង គាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga អេស្ប៉ាញជាច្រើនឆ្នាំ និង ក្របខ័ណ្ឌ UEFA Champions League បីសម័យ ចំណែកនៅក្នុងជំរើសជាតិអេស្ប៉ាញវិញគាត់បានឈ្នះជើងឯកក្របខ័ណ្ឌ UEFA អ៊ឺរ៉ុបចំនួនពីរសម័យ (2008,2012) និង World Cup (2010) មួយសម័យផងដែរ។

Post a Comment