អតីតកីឡាករក្រុម Manchester United លោក Gary Neville បានលើកឡើងថាក្លិបបិសាចក្រហម មិនគួរបណ្ដេញអ្នកចាត់ការ Louis van Gaal ចេញពីតំណែងនោះទេ បើទោះបីជាក្រុមម្ចាស់ជើងឯកលីកកំពូលរបស់អង់គ្លេស២០សម័យកាលមួយនេះ មិនបានជាប់ចំណាត់ក្នុងតំណែងកំពូលទាំង៤ នៅរដូវកាលនេះក៏ដោយ។
បន្ទាប់ពីចាញ់ក្រុម Swansea City ២-១ កាលពីយប់ថ្ងៃសៅរ៍ ក្រុម Man Utd បានធ្លាក់១លេខមកដល់លេខ៤ ដោយនៅលើក្រុមលេខ៥ Southampton តែ១ពិន្ទុតែប៉ុណ្ណោះ ខណៈដែលក្រុមដែលកំពុងតែឡើងជើង Liverpool និង Tottenham តាមប្រកៀកៗគ្នា ស្ថិតនៅចំណាត់ថ្នាក់លេខ៦ និងលេខ៧។
បិសាចក្រហមនៅជួបក្រុមខ្លាំងៗជាច្រើនទៀតដូចជា ត្រូវប៉ះក្រុម Arsenal, Tottenham, Liverpool, Manchester City និង Chelsea មុននឹងបញ្ចប់រដូវកាលនេះ។ ប៉ុន្តែ Neville ជឿថាអតីតក្លិបចាស់របស់លោក គួរតែផ្ដល់ឱកាសដល់អតីតអ្នកចាត់ការក្រុម Barcelona ១ឆ្នាំទៀត ទោះមិនបានជាប់ទៅលេង Champions League ក៏ដោយ។
បុរសវ័យ៤០ឆ្នាំរូបនេះ បាននិយាយថា៖”នៅខែមិនា ពួកគេនឹងត្រូវប៉ះ Arsenal ក្នុងការប្រកួត FA Cup វគ្គ៨ក្រុម និងប៉ះ Spurs នៅថ្ងៃអាទិត្យ និងប៉ះ Liverpool នៅប្រកួតបន្ទាប់។ បន្ទាប់ពីការសម្រាកការប្រកួតអន្តរជាតិ ពួកគេត្រូវប៉ះក្រុម Aston Villa, Man City និង Chelsea ទៀត។ ខ្ញុំគិតថាការប្រកួតធំៗទាំងអស់នេះ កីឡាករទាំងអស់ត្រូវតែខំលេងឲ្យបានល្អបំផុត”។
លោកបានបន្តថា៖ “Louis van Gaal មិនគួរត្រូវបណ្ដេញចេញទេ។ គាត់ត្រូវតែដឹកនាំក្រុមទៅលេង Champions League វិញ ប៉ុន្តែបើគាត់មិនអាចទេ អ្នកក៏មិនត្រូវបណ្ដេញអ្នកចាត់ការ១ឆ្នាំម្ដងដែរ។ ខ្ញុំនៅតែគិតថា Manchester United នឹងអាចទទួលបានចំណាត់ថ្នាក់លេខ៤”៕

Post a Comment