GuidePedia

0
អ្នក​ប្រដាល់ Chris Eubank Jnr​ទំនងជា​មានការ​តាំង​ចិត្ត​ខ្ពស់​បំផុត ថា​រូបលោក​ប្រាកដជា​អាច​ដណ្តើម​បាន​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ WBA interim middleweight​ជាក់​ជាពុំខាន​ឡើយ ពី​ម្ចាស់​ជើងឯក Dmitry Chudinov​ខណៈ​ដែល​គាត់​លុត​ដុំ​ខ្លួន​ខ្លាំង​បំផុត​ជាមួយ​លោកឪពុក Chris Snr​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​


កីឡាករ Eubank Jnr​នឹង​វិលត្រឡប់​មកកាន់​សង្វៀន​វិញ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ នៅ​សង្វៀន London's O2 Arena​ខណៈ​ដែល​អ្នក​ប្រដាល់​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Brighton​របស់​ប្រទេស​អង់គ្លេស​ម្នាក់ ចង់​បំភ្លេច​ការឈឺចាប់​ដែល​គាត់​បាន​ចាញ់​កីឡាករ Billy Joe Saunders កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​កន្លងទៅ​។​

កីឡាករ​វ័យ​២៥​ឆ្នាំ​ម្នាក់​នេះ ទទួល​បាន​ការ​ធ្វើ​តេស្ត​ពី​គ្រូ​បង្វឹក និង​ត្រូវ​ជា​ឪពុក​របស់​គាត់​គឺ​លោក Chris Snr​នៅ​ឯ​កីឡាដ្ឋាន​ហ្វឹកហាត់ Peacock​របស់​ទីក្រុង​ឡុងដ៍ ។ កីឡាករ Eubank Jnr​បាន​និយាយ​ថា លោក​ពិតជា​អន្ទះសា​ខ្លាំង​ណាស់​ចំពោះ​រង់ចាំ​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។ លោក​បាន​បន្តទៀតថា លោក​បាន​កំណត់​ចក្ខុវិស័យ​រួចជាស្រេច​ថា លោក​នឹង​មានឱកាស​ក្លាយជា​ជើងឯក​ទម្ងន់​មធ្យម​ពិភពលោក​ជាក់​ជាពុំខាន​ឡើយ​។​

ដោយឡែក កីឡាករ Chudinov​បាន​នឹង​កំពុងតែ​កម្តៅ​សាច់ដុំ​របស់គាត់​ផងដែរ នៅក្នុង​ទីក្រុង​ឡុង​ដ៍​​ បន្ទាប់ពី​បានធ្វើ​ដំណើរ​មកដល់​កាលពី​ថ្ងៃ​អង្គារ ហើយ​កីឡាករ​រុស្ស៊ី​ម្នាក់នេះ បាន​និយាយថា គាត់​ក៏បាន​ត្រៀមខ្លួន​ពេញលក្ខណៈ​សម្រាប់​ការប្រកួត​មួយ​នេះ ផងដែរ​៕

Post a Comment

 
Top