GuidePedia

0
កីឡាករ Neymar ដែល​ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ម្នាក់​របស់​ក្លិប ​Barcelona​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​សម្តី​គ្នា​ជាមួយ​អ្នកគាំទ្រ​របស់​ក្លិប ​Man City​នៅ​ដំណាច់​ការប្រកួត​ដែល​ក្រុម​របស់​គាត់​សម្រេច​បាន​ជ័យជំនះ​២-១​លើ​ក្រុម​ម្ចាស់ផ្ទះ នៅ​ក្នុង​ទឹកដី ​Etihad នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League​កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លងទៅ។


ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ ត្រូវបាន​គេ​ដាក់​ឲ្យ​ចូល​លេង​ជំនួស​ដោយ​ជា​កីឡាករ​បម្រុង​នៅ​ក្រោយ​នាទី​៨០ ហើយ​លោក​បាន​ឆ្លើយឆ្លង​ពាក្យ​សម្តី​ជាមួយ​អ្នកគាំទ្រ​មួយ​ក្រុម​នៅ​ដំណាច់​ការប្រកួត​នេះ។

នៅ​ពេល​ដែល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ភ្លាម ​ ​គេ​ឃើញ​កីឡាករ​វ័យ​២៣​ឆ្នាំ​ម្នាក់​នេះ ចាក​ចេញពី​កៅ​អីអង្គុយ​របស់គាត់ រួច​ដើរ​សំដៅ​ទៅកាន់​អ្នកគាំទ្រ​ម្នាក់ ដែល​និយាយ​ភាសា​ព័រ​ទុយ​ហ្គា​ល់ និង​ពាក់អាវ​របស់​ក្លិប Man City​មានឈ្មោះ​របស់​កីឡាករ Yaya Toure​និង​លេខ​អាវ​នៅ​ខាង​ខ្នង។

អ្នក​ទាំងពីរ បាន​ផ្តោះផ្តង​ពាក្យសម្តី​ប្រមាណ​ជា​២-៣​នាទី ក្នុងនោះ​ទំនងជា​មាន​អ្នកគាំទ្រ​ម្នាក់​ចោទប្រកាន់ថា​លោក​លេង​ខូច ទើប​ធ្វើ​ឲ្យ​កីឡាករ​របស់​ក្លិប Barcelona​ម្នាក់នេះ ខឹងសម្បា​​យ៉ាង​ខ្លាំង​ គឺ​នៅមុន​ពេលដែល កងកម្លាំង​សន្តិសុខ​ចូលទៅ​ភ្លាម​អន្តរាគមន៍​ភ្លាម។


ទោះបីជា​យ៉ាងណាក៏ដោយ ការប៉ះទង្គិច​គ្នា​នេះ មិន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​នោះទេ ហើយ​កីឡាករ Neymar ក៏បាន​ដើរចូល​ទៅកាន់​ផ្លូវ​ក្រោម​ដី​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត ដើម្បី​បញ្ចប់​បញ្ហា៕

Post a Comment

 
Top