ក្ដីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ Arsenal ដែលចង់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League ជាលើកដំបូង តាំងពីឆ្នាំ២០១០នោះ អាចនឹងបាត់បង់ទៀត បន្ទាប់ពីពួកគេចាញ់ក្រោមស្នាដៃក្រុម Monaco នៅទឹកដីខ្លួនឯង ដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គ១៦ក្រុម ជើងទី១ កាលពីយប់មិញ។
នៅចុងតង់ទី១ នាទី៣៨ ខ្សែបម្រើឆ្នាំរបស់ Monaco កីឡាករ Geoffrey Kondogbia បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះស្ងាត់មាត់ឈឹង បន្ទាប់ពីកីឡាករវ័យ២២ឆ្នាំរូបនេះស៊ុតបញ្ចូលទី បាល់ពីចម្ងាយដោយប៉ះទៅនឹងខ្សែការពារ Per Mertesacker ធ្វើឲ្យអ្នកចាំទី David Ospina ដាច់ចង្កេះតែម្ដង។ ចប់ការប្រកួតតង់ទី១ ក្រុម Monaco នាំមុខ ១-០ ទៅលើកាំភ្លើងធំ។
ចូលដល់តង់ទី២ បានត្រឹមតែ៨នាទី ពោលគឺនាទី៥៣ អតីតខ្សែប្រយុទ្ធក្រុម Tottenham កីឡាករ Dimitar Berbatov បានស៊ុតឲ្យក្រុមភ្ញៀវនាំមុខគ្រាប់ទី២បានសម្រេច បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អមកពីកីឡាករ Anthony Martial។
ទោះយ៉ាងណា អ្នកគាំទ្ររបស់កាំភ្លើងធំ នៅកីឡដ្ឋាន Emirates ហាក់មានក្ដីសង្ឃឹមខ្លះៗមកវិញ បន្ទាប់ពីខ្សែបម្រើ Oxlade-Chamberlain ស៊ុតឲ្យម្ចាស់ផ្ទះបាន១គ្រាប់វិញ នៅចុងតង់ទី២ នាទី៩០ ប៉ុន្តែសំណាងមិនល្អត្រូវក្រុម Monaco បន្ថែម១គ្រាប់ទៀត ដោយថ្វីជើងខ្សែបម្រើ Ferreira-Carrasco នៅនាទីបន្ថែមមានរបួស។
លទ្ធផលនេះ មានន័យថាក្រុមរបស់លោក Arsène Wenger យ៉ាងហោចណាស់ត្រូវរកឲ្យបាន៣គ្រាប់មកវិញ សម្រាប់ការប្រកួតជើងទី២ នៅប្រទេសបារាំង នាថ្ងៃទី១៧ ខែមិនាខាងមុខ ទើបអាចឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន៕

Post a Comment