ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយកាលពីយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Bayer Leverkusen របស់អាល្លឺម៉ង់ បានយកឈ្នះក្រុមជើងឯកអេស្ប៉ាញ Atletico Madrid ដោយលទ្ធផល ១-០ ខណៈដែលខ្សែប្រយុទ្ធ Fernando Torres មានឱកាសរកគ្រាប់បាល់តាមស្មើដោយតែតចូលមួយគ្រាប់ ប៉ុន្តែអាជ្ញាកណ្ដាលមិនឱ្យ។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន BayArena មានអ្នកចូលទស្សនា ២៩០៧៩នាក់នោះ ពិតជាជក់ចិត្តដិតអារម្មណ៍មែន ព្រោះសម្រុកគ្នាតាំងពីដើមតង់ទីមួយមក ប៉ុន្តែមិនអាចរកគ្រាប់បាល់សោះដោយសារអ្នកចាត់ការក្រុមទាំងពីរបានរៀបយុទ្ធសាស្ត្រការពារបានល្អដូចគ្នា។
ដោយឡែកចូលមកដល់តង់ទី២លោក Schmidt អ្នកចាត់ការក្រុម Leverkusen បានប្ដូរក្បួនប្រយុទ្ធមួយចំនួនហើយក៏អាចរកគ្រាប់បាល់បានមួយគ្រាប់ដោយកីឡាករ Calhanoglu នៅនាទី៥៧ ដោយស៊ុតមួយជើងសឹងតែធ្លុះសំណាញ់ទី។
ក្រោយពីកើតមានគ្រាប់បាល់មួយគ្រាប់នោះមក ក្រុមទាំងពីរខាងលើនេះកាន់តែសម្រុកគ្នាលើសដើម ហើយការប្រឹងសម្រុកពេកនេះដែរក៏មានកីឡាករទទួលបានកាតលឿង និងក្រហមផងដែរ។
កាតក្រហមនោះគឺបានទៅលើក្រុមភ្ញៀវ At Madrid កីឡាករ Tiago នៅនាទី៧៦។ ក្នុងការវាយបករបស់ក្រុមលោក Simeone នេះដែរ ខ្សែប្រយុទ្ធ Torres បានតែតចូលមួយគ្រាប់ ប៉ុន្តែជាអកុសលអាជ្ញាកណ្ដាលខ្សែបន្ទាត់មិនឱ្យដោយសំអាងលើបាល់នោះចេញទៅហើយមុនពេលដែល Torres តែតចូល។ លទ្ធផល ១-០ នេះក៏រក្សារហូតចប់ការប្រកួតតែម្ដង។

Post a Comment