GuidePedia

1
ក្រុម​ហង្ស​ក្រហម​ Liverpool ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ទួរគី​​ហើយ ​ដើម្បី​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ Besiktas ​ក្នុង​​ពាន​រង្វាន់​ UEFA Europa League វគ្គ​៣២​ក្រុម​ ជើង​ទី​២ នា​វេលា​ម៉ោង​១:០០​នាទី​យប់​នេះ។


​ចាំ​មើល​ថាតើ​ក្រុម​​ដែល​កំពុង​តែ​ឡើង​ជើង​​ខ្លាំង​របស់​អង់គ្លេស​​មួយ​នេះ​ អាច​​ទម្លាក់​ក្រុម​ទួរគី​ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ បាន​ឬ​យ៉ាង​ណា ខណៈ​ដែល​កាល​ពី​ការ​ប្រកួត​ជើង​ទី​១ នៅ​​កីឡដ្ឋាន Anfield ​ក្រុម​ហង្ស​ក្រហម​ បាន​យក​ឈ្នះ​ Besiktas ដោយ​លទ្ធផល​ ១-០។

​​សម្ដី​អ្នក​ចាត់ការ​ទាំង​២៖


​លោក Slaven Bilic ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ម្ចាស់​ផ្ទះ​ Besiktas បាន​និយាយ​មុន​ការ​ប្រកួត​យប់​នេះ​ថា៖ “​យើង​ត្រូវ​តែ​អត់​ធ្មត់ ព្រោះ​យើង​ត្រូវ​ការ​គ្រាប់​បាល់​ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ល្អ​ដែរ។ យើង​លេង​បាន​ល្អ​នៅ​ជិត​តំបន់​គ្រោះ​ថ្នាក់​របស់​គេ ប៉ុន្តែ​គ្រាន់​តែ​យើង​គ្មាន​សំណាង​រក​គ្រាប់​បាល់​បាន។ ​យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ទម្លាក់​ Liverpool។ Liverpool ​គេ​មាន​ប្រៀប​​ជាង​ ប៉ុន្តែ​យើង​នៅ​តែ​មាន​ឱកាស”។


រីឯ​លោក Brendan Rodgers ដែល​ជា​អ្នក​ចាត់ការ​​ក្រុម​ភ្ញៀវ​ Liverpool វិញ ​​នឹង​​​អវត្តមាន​​កូន​ក្រុម​សំខាន់​ៗ​ជា​ច្រើន​រូប​នៅ​យប់​នេះ។ ​លោក​បាន​និយាយ​ថា៖ “​យើង​មាន​កីឡាករ​របួស​ច្រើន ប៉ុន្តែ​យើង​នៅ​តែ​មាន​កីឡាករ​ល្អ​គ្រប់​គ្រាន់​ ដើម្បី​បំពេញ​ភារកិច្ច​មួយ​នេះ​បាន។ យើង​ត្រូវ​តែ​គោរព​ដល់​គូ​ប្រកួត​របស់​យើង​។ យើង​យល់​ថា វា​ប្រាកដ​ជា​ការ​ប្រកួត​មួយ​ដ៏​លំបាក ប៉ុន្តែ​កន្លង​មក​យើង​លេង​បាន​ល្អ​ណាស់​ សម្រាប់​ការ​ប្រកួត​ក្រៅ​ដី”។

​ជើង​កីឡាករ៖


​ម្ចាស់​ផ្ទះ​ Besiktas នឹង​អវត្តមាន​​កីឡាករ​៖ Ramon Motta និង​ Ramon Motta (ជាប់​ពិន័យ) ខណៈ​ដែល​ Cenk Tosun, Ismail Koybasi និង​ Tolga Zengin របួស។ ​ដូច្នេះ​១១​ដំបូង​របស់​ម្ចាស់​ផ្ទះ​​អាច​​មាន​ដូច​ជា៖ Cenk; Serdar, Franco, Ersan, Kurtulus; Olcay, Veli, Hutchinson, Gokhan; Sosa និង​ Ba។


ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Liverpool វិញ នឹង​អវត្តមាន​កីឡាករ​​ Lazar Markovic​ ដោយ​សារ​ជាប់​ពិន័យ។ Steven Gerrard, Jordan Henderson និង​ Mamadou Sakho សុទ្ធ​តែ​មិន​ទាន់​ជា​ពី​របួស ខណៈ​ដែល​​ខ្សែ​បម្រើ​ឆ្នើម​ Philippe Coutinho ត្រូវ​លោក​ Rodgers ឲ្យ​សម្រាក។ ​ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​អាច​​មាន​ដូច​ជា៖ Mignolet; Can, Skrtel, Lovren, Moreno; Ibe, Lallana, Allen, Sterling; Balotelli និង​ Sturridge។

ស្ថិតិ​សំខាន់​មួយ​ចំនួន​នៃ​ក្រុម​ទាំង​២៖

Liverpool ​ឈ្នះ​ទាំង​៤​ប្រកួត​ ក្នុង​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​​ប៉ះ​ក្រុម​ទួរគី ដោយ​ស៊ុត​បាន​១២​គ្រាប់ និង​របូត​គ្រាប់​បាល់​តែ​ ១​គ្រាប់​ប៉ុណ្ណោះ។

Liverpool ​ខក​ខាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នៃ​ពាន​រង្វាន់​នេះ តាំង​ពី​ឆ្នាំ​២០១១ ខណៈ​ដែល​ពេល​នោះ​ក្រុម​មួយ​នេះ ធ្លាក់​ក្រោម​ស្នាដៃ​ក្រុម​ Sporting Braga។

រី​ឯ​ក្រុម​ Besiktas ​បាន​​ឡើង​ទៅ​កាន់​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​​ចាញ់​ក្រុម​ Atletico Madrid ​វិញ។

Liverpool និង Besiktas ​ធ្លាប់​ជួប​គ្នា​៣​លើក​ហើយ ក្នុង​នោះ Liverpool ឈ្នះ​២ ឯ​ Besiktas ឈ្នះ​បាន​១​ដង។





៥​ប្រកួត​ចុង​ក្រោយ​ របស់​​ក្រុម​ទាំង​២​គឺ៖


ព្យាករ​សម្រាប់​គូ​នេះ​គឺ៖ Besiktas ២-១ Liverpool។ ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

Post a Comment

  1. ចុះឈ្មោះដោយឥតគិតថ្លៃជាមួយនឹង M88
    http://bit.do/m88km
    ទទួលបានកាន់តែច្រើន នៅពេលដែលលោកអ្នកដាក់ប្រាក់លេងកំសាន្ត ជាពិសេសការផ្តល់ជូនទឹកប្រាក់ដ៏អស្ចារ្យរហូតដល់ 100% និងទឹកប្រាក់បង្វិលជូនប្រចាំសប្តាហ៍ជាច្រើនទៀត។

    ReplyDelete

 
Top