ខ្សែប្រយុទ្ធ Sergio Aguero របស់ Manchester City កំពុងសម្លឹងចង់ត្រលប់មកកាន់ទីលានប្រកួតវិញនៅក្នុងការប្រកួតទល់ Liverpool បន្ទាប់ពីខកខានមិនបានលេង៧ប្រកួតកន្លងមក។
Aguero ដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យ City បានបង្ហាញខ្លួនលើកចុងក្រោយកាលពីប្រកួតជាមួយ Newcastle ដោយគេចំណាយពេលត្រឹម២០នាទីស៊ុតបញ្ចូលទីចំនួន៥គ្រាប់ រួចហើយក៏ជួបបញ្ហារបស់សរសៃពួរពេលលេងឲ្យជម្រើសជាតិអាហ្សង់ទីនតែម្ដង។
ប្រាប់ទៅគេហទំព័ររបស់ក្លិប កីឡាករវ័យ២៧ឆ្នាំបានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានភាពប្រក្រតីឡើងវិញ បន្ទាប់ខ្ញុំបានថែរក្សាខ្លួនយ៉ាងល្អនៅពេលសម្រាកពីការប្រកួត។ យ៉ាងណាក៏ដោយខ្ញុំត្រូវការហ្វឹកហាត់ឡើងវិញជាមួយមិត្តរួមក្រុម យ៉ាងយូរនៅសប្ដាហ៍នេះ ឬសប្តាហ៍ក្រោយ ហើយអ្វីដែលខ្ញុំគិតគឺចង់ចូលលេងវិញពេលប៉ះជាមួយ Liverpool”។
ក្រុមកំពូលតារាង Premier League នឹងត្រូវស្វាគមន៍ Liverpool មកពីតំបន់ Merseyside នៅថ្ងៃទី ២១ ខែវិច្ឆិកា ស្របពេលដែលខ្សែប្រយុទ្ធ Wilfried Bony អាចអវត្តមានដោយសាររបួស លោកគ្រូបង្វឹក Manuel Pellegrini បានសាទរបើសិនជា Aguero បានជាទាន់ពេលវេលា៕

Post a Comment