David Beckham បានធ្វើដំណើរទៅប្រទេសអាហ្សង់ទីនកាលពីម្សិលមិញ និងបានលេងបាល់ប្រកួតទី៤ ជាមួយក្មេងក្នុងតំបន់ នាទីក្រុង Buenos Aires និងបានពាក់អាវតំណាងជាតិអាហ្សង់ទីនផងដែរ។
Beckham ធ្លាប់មានប្រវត្តិទទួលបានកាតក្រហម កាលនៅលេងក្រុមជម្រើសជាតិអង់គ្លេស ពេលប៉ះនឹងអាហ្សង់ទីន នៅប្រកួត World Cup 1998 ប៉ុន្តែបុរសសង្ហាវ័យ៤០ឆ្នាំរូបនេះ ពុំបានគិតពីរឿងអាក់អន់ចិត្តអ្វីឡើយ ថែមទាំងពាក់អាវតំណាងជាតិអាហ្សង់ទីន ទាំងទឹកមុខញញឹមថែមទៀត។
អតីតខ្សែបម្រើក្រុម Manchester United រូបនេះ នឹងធ្វើដំណើរទៅលេងបាល់ទាត់សប្បុរសធម៌ នៅប្រទេសចំនួន៧ផ្សេងៗគ្នា ដើម្បីជួយលើកកម្ពស់ការយល់ដឹង និងបង្កើនមូលនិធិ សម្រាប់ការងារ UNICEF ដើម្បីជួយដល់កុមារ។
មិនត្រឹមតែប៉ុណ្ណោះ ដំណើរប្រកួតទេសចរណ៍ជាមួយក្មេងៗរបស់ Beckham នេះ ក៏ដើម្បីផលិតវីដេអូឯកសារមួយ ក្នុងកម្មវិធី “Love Of The Game” របស់ BBC ផងដែរ ខណៈដែលប្រកួតនេះគឺជាប្រកួតទី៤ បន្ទាប់ពីតារាឆ្នើមរូបនេះ បានទៅដល់ ប្រទេសប៉ាពូញូវហ្គីណេ ប្រទេសនេប៉ាល់ និងប្រទេសជីប៊ូទីនៅទ្វីបអាហ្វ្រិក កាលពីថ្ងៃចន្ទ៕

Post a Comment