GuidePedia

0
Bayern Munich សងសឹកក្រុមមកពីអង់គ្លេសកាំភ្លើងធំ Arsenal បានសម្រច បន្ទាប់ពី បានយកឈ្នះ ៥-១ ក្នុងការប្រកួត Champions League វគ្គសន្សំ ពិន្ទុក្នុងពូល កាលពីយប់មិញ នៅកីឡដ្ឋាន Allianz Arena ដែលជ័យជំនះនេះជួយឲ្យ ក្រុមយក្សអាល្លឺម៉ង់ ខិតកាន់តែកៀក ក្នុងការឆ្លងទៅវគ្គបន្តទៀត ខណៈនៅសល់ពីរ ប្រកួតទៀត។


៥គ្រាប់របស់ម្ចាស់ផ្ទះ Bayern Munich ស៊ុតបញ្ចូលទី ដោយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នាទីទី៩ ខ្សែប្រយុទ្ធអាល្លឺម៉ង់ Thomas Mueller ២គ្រាប់ម្នាក់ឯង នៅនាទីទី២៩ និង៨៩ខ្សែការពារ David Alaba នាទីទី៤៤ និងខ្សែបំរើហូឡង់ Arjen Robben នាទីទី៥៥។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវ Arsenal ធ្វើបានសម្រេច ដោយខ្សែប្រយុទ្ធ សញ្ជាតិបារាំង Olivier Giroud នៅនាទីទី៦៩។

បន្ទាប់ពីការប្រកួតបញ្ចប់ទៅ គ្រូបង្វឹកក្រុមកាំភ្លើងធំ លោក Arsene Wenger បាន និយាយត្អូញត្អែរ ពីទម្រង់ការពារ របស់ក្រុមថា “ខ្ញុំដឹងថាគ្រប់គ្នាគិត តាំងពីដំបូងរួចហើយថា Bayern នឹងឆ្លងទៅវគ្គបន្តទៀត ព្រមទាំងឈរលេខ ១ក្នុងពូលនេះ។

តែខ្ញុំគិតថាពួកយើងនឹង ផ្លាស់ប្ដូរស្ថានការណ៍បាន ព្រោះពួកយើងអាចធ្វើឲ្យពួក គេចាញ់ជាលើកដំបូង ប៉ុន្តែការប្រកួត យប់មិញ ក្រុមយើងពិតជាការពារ អន់មែនទែន។ តំបន់ប្រយុទ្ធមិនមាន បញ្ហាណាស់ណា នោះទេ តែតំបន់ការពារវិញ គឺយ៉ាប់មែនទែន”។

ចំណែកលោក Pep Guardiola គ្រូបង្វឹក Bayern Munich បាននិយាយសរសើរកូន ក្រុមរបស់ខ្លួនថា “ពួកយើងធ្វើបានល្អណាស់ ហើយពួកយើងសង្ឃឹមថា យើងនឹងធ្វើបានដូច នេះទៀត សំរាប់ប្រកួត ដែលនៅសល់ ព្រោះយើងចង់ឈរ ទី១ក្នុងពូល។ វាអាចនឹងមិនស្រួល ដូចនិយាយ តែយើងត្រូវ តែប្រឹងឲ្យអស់ លទ្ធភាព”។


សូមបញ្ជាក់ថា ក្រោយ៤ប្រកួតកន្លងទៅ ក្នុងពូល F ក្រុម Bayern Munich ឈរនៅ កំពូលតារាង មាន៩ពិន្ទុស្មើគ្នា ជាមួយក្រុមលេខ២ Olympiakos ខណៈដែល Arsenal ស្ថិតនៅ លេខ៣​ មាន៣ពិន្ទុស្មើ ជាមួយក្រុមបាតតារាង Dinamo Zagreb។ ប្រសិនបើក្រុមកាំភ្លើងធំចង់ ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ដាច់ខាតត្រូវ តែឈ្នះ ២ប្រកួតដែលនៅសល់ ហើយ Olympiakos ចាញ់ការប្រកួតដែល នៅសល់នេះ៕

Post a Comment

 
Top