Karim Benzema ខ្សែប្រយុទ្ធក្រុម Real Madrid ត្រូវប៉ូលិសបារាំងឃាត់ខ្លួនពេញ១យប់ ដោយជាប់ចោទពីបទរៀបចំផែនការគំរាមមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គេ Mathieu Valbuena រឿងវីដេអូសិច។
បើតាមប្រភពពី AFP បានឲ្យដឹងថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Benzema ត្រូវបានឃុំខ្លួន១យប់ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស កាលពីព្រឹកថ្ងៃពុធម្សិលមិញ។ យ៉ាងណា មេធាវីកីឡាករវ័យ២៧ឆ្នាំ លោក Sylvain Cormier បានលើកឡើងថា ទោះ Benzema ត្រូវឃុំខ្លួន ប៉ុន្តែលោកយល់ថា រូបគេមិនមែនជាជនដែលប្រព្រឹត្តិដូចការចោទប្រកាន់ឡើយ។
Benzema បានធ្លោយមាត់និយាយពីវីដេអូសិចរបស់ Valbuena ខ្សែបម្រើក្រុម Lyon អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងរួមគ្នានៅទីលាន Clairefontaine កាលពីដើមខែតុលា ដែលធ្វើឲ្យគេសង្ស័យថា កីឡាកររូបនេះ មានបំណងចង់គំរាមមិត្តរួមក្រុមរបស់គេរឿងវីដេអូសិចនោះ ដើម្បីយកប្រាក់។ នេះបើតាមប្រភពពីប្រទេសបារាំង។
នេះមិនមែនជាលើកទី១ទេ សម្រាប់ Benzema ដែលរងការចោទប្រកាន់ពីប៉ូលិស។ កាលឆ្នាំមុន ខ្សែប្រយុទ្ធក្រុមស្ដេចសរូបនេះ និង Franck Ribery របស់ក្រុម Bayern Munich ក៏ត្រូវប៉ូលិសហៅចូលប៉ុស្តិ៍ រឿងគេងជាមួយក្មេងស្រីមិនទាន់គ្រប់អាយុម្ដងហើយដែរ។
Benzema បានអវត្តមានពីការប្រកួតជិត១ខែហើយ ដោយសាររបួសសរសៃពួរ ពេលលេងឲ្យជម្រើសជាតិបារាំង តាំងពីដើមខែតុលា។ កីឡាករវ័យ២៧ឆ្នាំរូបនេះ ចូលលេងឲ្យជម្រើសជាតិបារាំងបាន៨១ដង និងស៊ុតចូលទីបាន២៧គ្រាប់៕
Mathieu Valbuena (ឆ្វេង) និង Karim Benzema (ស្តាំ)

Post a Comment