GuidePedia

0
ខ្សែ​បម្រើដ៏ឆ្នើមរបស់ក្លឹប Borussi Dortmund កីឡាករ Marco Reus បាន​ប្រាប់​ឲ្យ​ដឹង​ថា Tomas Rosicky គឺជា​កីឡាករ​ដែល​រូបគេ​ចូលចិត្ត​បំផុត​តាំង​ពី​ក្មេង​មក។


Reus ដែល​ជា​អ្នកគាំទ្រ Dortmund តាំង​ពី​កុមារភាព ចាប់​ផ្ដើម​ពេញ​ចិត្ត Rosicky នៅ​ពេល​ដែល​គេ​មាន​អាយុ១៣ឆ្នាំ​ ដែល​កាល​នោះ កីឡាករ​សញ្ជាតិ​ឆេក ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ Dortmund ឈ្នះ​ជើងឯក Bundesliga ក្នុងឆ្នាំ ២០០២។

ចំពោះ​សំនួរ​ដាច់​ដោយ​ឡែក​មួយ​ទៀត Reus បាន​ឆ្លើយ​ទាក់ទង​នឹង Cristiano Ronaldo និង Lionel Messi។ ​អតីត​យុវជន Monchengladbach រូប​នេះ​បាន​និយាយ​ថា៖ “វា​ពិតជា​ពិបាក​ក្នុង​ការ​ប្រៀប​ធៀប។ ទាំង Ronaldo និង Messi ស៊ុត​តែ​ជា​កីឡាករ​កម្រិត​កំពូល។ ទាំង​២​នាក់​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ”។


Tomas Rosicky ​បច្ចុប្បន្ន​មាន​វ័យ​៣៥ ឆ្នាំ​ហើយ​។​ គេ​មិន​ទាន់​បាន​ចូល​លេង​ឲ្យ Arsenal នៅ​ឡើយ​ទេ ​ក្នុង​រដូវកាល​ថ្មី​ដោយ​សារ​បញ្ហា​របួស​ជង្គង់ ខណៈ​កុងត្រា​ចាស់​​ជាមួយ​ក្រុម​លោក Arsene Wenger នឹង​ចប់​នៅ​ចុង​រដូវកាល​នេះ​ហើយ៕

Post a Comment

 
Top