សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានផ្ញើសំបុត្រមួយច្បាប់ទៅកាន់ FIFA អំពីការប្រកាសដកខ្លួនចេញ ពីការប្រកួតវគ្គជម្រុះ World Cup ជាមួយប៉ាឡេស្ទីន ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើតាមឲ្យដឹងពីលោក Adnan Al Moaibed អ្នកនាំពាក្យ (SAFF) ។
អត្ថន័យក្នុងសំបុត្រនោះ ពន្យល់ពីការសម្រេចចិត្តរបស់ (SAFF) ដោយយោងទៅលើការព្រួយបារម្ភរបស់ខ្លួន អំពីបញ្ហាសន្តិសុខ ក្នុងដែនដីប៉ាឡេស្ទីន និងដើម្បីសុវត្ថិភាពដល់គណៈប្រតិភូកីឡា របស់អារ៉ាប៊ីសាអ៊ូឌីតផង។
សំណើបញ្ហានេះ ត្រូវបានបញ្ជូនដល់ដៃគណៈកម្មាធិការវិន័យរបស់ FIFA ហើយៗហើយការដកខ្លួនចេញពាក់កណ្ដាលទីនេះ ខាងFIFA ត្រូវពិន័យ ដាក់ទណ្ឌកម្មអារ៉ាប៊ីសាអ៊ូឌីត ឲ្យចាញ់ប៉ាឡេស្ទីន៣ទល់០ដោយស្វ័យប្រវត្តិ និងពិន័យជាទឹកប្រាក់មួយចំនួនធំថែមទៀត។ បន្ថែមពីពិន័យនេះ ក៏មិនទាន់រួចខ្លួនដែរពោលគឺ FIFA នឹងស៊ើបអង្កេតរកមូលហេតុពិតប្រាកដបន្តទៀត មិនមែនត្រឹមតែហេតុផលសុវត្ថិភាពប៉ុណ្ណេះទេ។
បច្ចុប្បន្នក្រុមជម្រើសជាតិ មហាសេដ្ឋីប្រេងកាត នៅមជ្ឈិមបូព៌ាមួយនេះ កំពុងតែឈរកំពូលតារាងពូលA មាន១២ពិន្ទុក្នុងចំណោមបួនប្រកួតកន្លងមក។ (SAFF)បានពិភាក្សាគ្នាអស់ពីទៅបីខែមកហើយ មុនពេលធ្វើការសម្រេចចិត្តដកខ្លួនចេញកាលពីម្សិលមិញនេះ។
សូមបញ្ជាក់ថា តាមកាលវិភាគប្រកួត អារ៉ាប៊ីសាអ៊ូឌីតត្រូវ ធ្វើដំណើរទៅប្រកួតនៅទឹកដីប៉ាឡេស្ទីន កាលពីខែមិថុនា ប៉ុន្តែពួកគេបានបដិសេធចង់ឲ្យទៅប្រកួតនៅទឹកដីកណ្ដាលវិញ ដោយសារតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល មិនទាន់បាត់ចំហាយសង្គ្រាមជាមួយប៉ាឡេស្ទីននៅឡើយ។

Post a Comment