ក្លិបបាល់ទាត់ភ្នំពេញក្រោនបានរៀបចំការប្រកួតពានរង្វាន់យុវជនអន្តរជាតិ RSN Youth Cup ដើម្បីអបអរការបើកឲ្យប្រើប្រាស់កីឡដ្ឋានថ្មី RSN Stadium (នៅជិត Camko City)។ ការប្រកួតនេះ នឹងមាន៤ក្រុមចូលរួម ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់៧ ខែមិថុនា ឆ្នាំ២០១៥។ ក្រុម U-18 ទាំង៤នោះ រួមមាន ភ្នំពេញក្រោន (កម្ពុជា), Frenz United (ម៉ាឡេស៊ី), Chonburi (ថៃ) និង SCG Muangthong (ថៃ)។
លោក រិទ្ធី សំណាង ប្រធានក្លិបជើងឯក Metfone Cambodia League មួយនេះ បាននិយាយឲ្យដឹងចំពោះការបើកសម្ពោធកីឡដ្ឋានថ្មីដែលអាចផ្ទុកអ្នកទស្សនាបាន៥០០០នាក់នេះថា៖ “នេះគឺជាជំហានថ្មីដ៏ធំសម្រាប់ក្លិប ហើយយើងមានកិត្តិយសសូមស្វាគមន៍ក្រុម Academy ដ៏ខ្លាំងបំផុតទាំង៣ប្រចាំអាស៊ី មកចូលរួមជាមួយយើងក្នុងពានរង្វាន់ថ្មីនេះ។ ខ្ញុំប្រាកដណាស់ថានេះគឺជាការចាប់ផ្ដើមដ៏កត់សម្គាល់មួយសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍក្លិប និងបាល់ទាត់កម្ពុជា។ ដើម្បីអបអរឱកាសដ៏ពិសេសនេះ យើងនឹងបរិច្ចាគថវិកាដែលបានពីការប្រកួត ទៅឲ្យមន្ទីរពេទ្យគន្ធរបុប្ផា”។
ការប្រកួតនេះក៏នឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ចំនួន៥ប្រកួត។ កម្មវិធីប្រកួតមានដូចខាងក្រោម៖
ថ្ងៃសុក្រ ទី៥ មិថុនា៖
- ម៉ោង ៥:៣០ – ៧:៣០យប់ ៖ PPCFC vs Frenz Utd (ផ្សាយផ្ទាល់ប៉ុស្ដ BTV)
- ម៉ោង ៨:០០ – ១០:០០យប់ ៖ Muangthong Utd vs Chonburi (ផ្សាយផ្ទាល់ប៉ុស្ដ BTV)
*ថ្ងៃសៅរ៍ ទី៦ មិថុនា៖
- ម៉ោង៤:០០ – ៦:០០ល្ងាច៖ PPCFC vs Chonburi (ផ្សាយផ្ទាល់ប៉ុស្ដ BTV)
- ម៉ោង ៦:០០ – ៨:០០យប់៖ Frenz Utd vs Muangthong Utd
*ថ្ងៃអាទិត្យ ទី៧ មិថុនា
- ម៉ោង៤:០០ – ៦:០០ល្ងាច៖ Chonburi vs Frenz Utd (ផ្សាយផ្ទាល់ប៉ុស្ដ BTV)
- ម៉ោង៦:០០ – ៨:០០យប់៖ PPCFC vs Muangthong Utd (ផ្សាយផ្ទាល់ប៉ុស្ដ BTV)
តម្លៃសំបុត្រនៃការប្រកួត គឺ ៤០០០រៀល។ ប្រាក់ដែលបានមកពីការលក់សំបុត្រនឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធរបុប្ផាទាំងអស់ ខណៈក្រោយចប់ការប្រកួត ក៏មានការចាប់ឆ្នោតផ្សងសំណាងសម្រាប់អ្នកទស្សនាផងដែរ។ សំបុត្រនឹងមានដាក់លក់នៅកីឡដ្ឋាន RSN នៅថ្ងៃប្រកួតនីមួយៗ។ ការប្រកួតមានរយៈពេល៨០នាទី ក្នុងមួយប្រកួត ហើយកីឡាករបរទេសអាចអនុញ្ញាតិឲ្យលេងបាន៣នាក់។ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្នុងការប្រកួតវិលជុំ នឹងក្លាយជាជើងឯកក្នុងកម្មវិធី៕

Post a Comment