ក្រុម Norwich City បានត្រឡប់ទៅកាន់លីកកំពូលរបស់អង់គ្លេស Premier League វិញហើយ បន្ទាប់ពីឈ្នះលើ Middlesbrough ២-០ ក្នុងការប្រកួត Championship វគ្គផ្ដាច់ព្រ័ត្រ Play-off នាកីឡដ្ឋានជាតិ Wembley កាលពីយប់មិញ។
នៅមុខទស្សនិកជនប្រមាណ ៨៥០០០នាក់ Norwich ប្រើពេលតែ១៥នាទីប៉ុណ្ណោះ ដើម្បីរកគ្រាប់បាន២គ្រាប់ ដោយ១គ្រាប់ដំបូងរកបានដោយ Cameron Jerome នាទីទី១២ និង Nathan Redmond ស៊ុតគ្រាប់ទី២ នាទី១៥។
ជ័យជម្នះនេះ ពិតជាសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកចាត់ការ Alex Neil ដែលទើបតែដឹកនាំក្រុមបាន២៥ប្រកួត ឈ្នះបាន១៧ដង ហើយអ្នកចាត់ការវ័យ៣៣ឆ្នាំរូបនេះ នឹងក្លាយជាអ្នកចាត់ការក្មេងជាងគេបង្អស់ នៅ Premier League រដូវកាលថ្មីខាងមុខ។
ដូច្នេះមានន័យថា Norwich ដែលធ្លាក់ពី Premier League កាលពីរដូវកាលមុន បានឡើងមកលីកកំពូលវិញហើយ ខណៈដែល២ក្រុមទៀត ដែលកក់កៅអីមុននោះគឺ Bournemouth និង Watford៕

Post a Comment