GuidePedia

0
កីឡាករ ផន ផល្លា អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យជួបជាមួយអ្នកប្រដាល់ ឌុម កែវដា អ្នកប្រដាល់ក្លឹបក្រសួងមហាផ្ទៃ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម គ្រាដែល ជួង ទីតា អ្នកប្រដាល់ក្លឹបខ្លារខិនមានរិទ្ធ ប្រកួតជាមួយ រិទ្ធ អារុណ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម នៅលើសង្វៀន SEA-TV នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០១៥ ខាងមុននេះ ។


ផល្លា ជាអ្នកប្រដាល់ជើងចាស់ដែលមានស្នៀតប្រដាល់ល្អ ហើយចាស់ជាង កែវដា ដោយសារជាអ្នកប្រដាល់ស្រករមុន ។ អ្នកប្រដាល់ចាស់វស្សារូបនេះ មាន កណ្ដាប់ ដៃ និងជើងធ្ងន់ តែវាយចេញមិនសូវច្បាស់ប៉ុន្មានទេ និយាយរួម គេប្រើកម្លាំងបាយច្រើនជាងបច្ចេកទេស ហើយមួយទៀត គេវាយឆាប់អស់កម្លាំងសម្រុកណាស់ ។

ចំណែកឯកកីឡាករ ឌុម កែវដា ដែលជាអ្នកប្រដាល់ស្រករក្រោយវិញ មានកាយសម្បទាល្អ រាងខ្ពស់ ដៃជើងវែងៗ ដែលអំណោយផលល្អដល់ការប្រកួតរបស់គេ ។ ជាមួយនឹងការតស៊ូក្នុងការប្រកួត អ្នកប្រដាល់រូបនេះមានកាយសម្បទារឹងមាំល្អ ហើយគេមានល្បិចកល ផ្លែល្អ ពិសេសកែង និងជង្គង់ ព្រមទាំងមានបច្ចេកទេសល្អនៅក្នុងពេលប្រកួតថែមទៀត ។

ទោះជាយ៉ាងណា ជួបប្រកួតជាមួយ ផល្លា ដែលវាយខ្លាំងនោះ ឌុម កែវដា ប្រហែលជាពិបាកក្នុងការយកឈ្នះហើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបគ្នារវាង ផន ផល្លា និង ឌុម កែវដា នេះមិនមានអ្នកណាហ៊ានទាយមុនថា អ្នក ណាជាអ្នកឈ្នះនោះឡើយ ចំពោះ ផល្លា ប្រកួតចុងក្រោយនេះ វាយឈ្នះ ចេង គា អ្នកប្រដាល់ក្លឹបសាលវ័ន្តកីឡាដោយពិន្ទុ ។

ដូចគ្នានោះដែរកីឡាករ ជួង ទីតា អ្នកប្រដាល់ក្លឹបខ្លារខិនមានរិទ្ធ ដែលបានបាត់មុខពីសង្វៀនប្រដាល់ជាយូរមកហើយនោះ ពេលនេះត្រូវជួបប្រកួតជាមួយ រិទ្ធ អារុណ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិក្នុងប្រភេទទម្ងន់៦៧គីឡូ ក្រាម ។

តាមពិត រិទ្ធ អារុណ មានថ្វីដៃល្អជាង ប៉ុន្តែលើកនេះមិនហ៊ានថា គេឈ្នះ ទីតា នោះឡើយ ព្រោះ អារុណ គេក៏បាត់មុខពីសង្វៀនយូរដែរ ។ អារុណ ពូកែជើង និង ជង្គង់ ហើយកែងរបស់គេ ក៏មិនអន់ដែរ ។ សម្រាប់ការជួបគ្នាលើកនេះ អ្នកណាឈ្នះនោះ គឺស៊ីសងលើកម្លាំងកាយសម្បទារបស់ពួកគេហើយ តើនរណាស៊ូបាន៥ទឹក អ្នកនោះជាអ្នកមានប្រៀបឈ្នះ ។

សម្រាប់ឯកីឡាករ ហេង សំណាង អ្នកប្រដាល់ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង វិញត្រូវប៉ះជាមួយកីឡាករ ឡូញ វ៉ាន់ឌី អ្នកប្រដាល់ក្លឹបពន្លឺវិបុលរិទ្ធី ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ចំពោះ ឡុង សម្ផស្ស អ្នកប្រដាល់ក្លឹបសាលវ័ន្តកីឡា ត្រូវជួបប្រកួតជាមួយ អៀម សាវុធ អ្នកប្រដាល់ក្លឹបកងទ័ពជើងទឹក ក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម ៕

Post a Comment

 
Top