GuidePedia

0
ស្តេចប្រដាល់វាយមិនដែលចាញ់ Floyd Mayweather បានប្រកាសកាលពីយប់មិញថា រូបគេនឹងវាយ ជាមួយកីឡាករជនជាតិអាម៉េរិកដូចគ្នា Andre Berto នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ដែលជាមួយប្រកួត ចុងក្រោយរបស់គេ មុនពេលចូលនិវត្តន៍ ពីប្រដាល់សកលមួយនេះ ។


តាមរយៈសារព័ត៌មាន Sky News បានឲ្យដឹងថា ស្តេចប្រដាល់វាយ ៤៨ដងមិនដែលចាញ់រូបនេះ បានបញ្ជាក់យ៉ាង ច្បាស់ថា នេះជា១ប្រកួតចុងក្រោយរបស់ គេហើយ ក្រោយពេលបានវាយឈ្នះ គូប្រជែងកីឡាករ ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) កាលពីដើមខែឧសភា ឆ្នាំ២០១៥ ជាមួយនឹងការឈ្នះខ្សែក្រវាត់ WBO ថែមទៀតផង ដោយចង់រកអ្នកមាន សមត្ថភាពគ្រប់គ្រងបន្ត ចំពោះខ្សែទាំង៥ ដែលកីឡាករវ័យ៣៨ Floyd មានក្នុងដៃនាពេលនេះ ។

ជាមួយគ្នានោះដែរ កីឡាករដែលបាន ប្រកបអាជីពប្រដាល់ជាង ២០ឆ្នាំមកនេះ ក៏បានកំណត់វាយនៅសង្វៀន MGM Grand ស្ថិតក្នុងទីក្រុងល្បែង La Vegas នៃប្រទេសអាម៉េរិកដដែល ដោយបន្តរក្សាប្រវត្តិ Floyd Maywether វាយ៤៩ ដងនៅតែក្នុងទឹកដីទាំងអស់ និងមិនដែលចាញ់ និងស្មើឡើយ ដោយបានផ្តួលគូ ប្រកួត ឲ្យសន្លប់បាន២៦ដង ៕

Post a Comment

 
Top