GuidePedia

0
​លោក Pep Guardiola ​អ្នក​ចាត់​ការ​ក្រុម Bayern Munich ​បាន​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​ដាក់​កីឡាករ Nigel de Jong ​របស់ AC Milan បន្ទាប់​ពី​​ខ្សែ​បម្រើ​រូប​នេះ​​​ធ្វើ​ឱ្យ​កីឡាករ​វ័យ​ក្មេង​ Joshua Kimmich ​រង​របួស​ត្រូវ​ដូរ​ចេញ​ត្រឹម​នាទី​ទី​២៥ ​ក្នុង​ការប្រកួត​ពាន​រង្វាន់ Audi Cup ​កាល​ពី​យប់​មិញ។


ក្នុង​ការ​ប្រកួត​យប់​មិញ កីឡាករ de Jong ​បាន​បង្ក​កំហុស​ដាក់​កីឡាករ​វ័យ​ក្មេង Kimmich ​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​​ត្រូវ​ប្ដូរ​ចេញ​ភ្លាម​ៗ​ត្រឹម​នាទី​២៥។ ដោយ​សារ​តែ​រឿង​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Pep ​ខឹង​ជា​ខ្លាំង ដោយ​បាន​ទៅ​ស្ដី​ឱ្យ​កីឡាករ​សញ្ជាតិ​ហុល្លង់​ខាង​លើ​ដោយ​ប្រើ​ពាក្យ​ធ្ងន់​ៗ​ខ្លាំង​ អំឡុង​ពេល​ចប់​តង់​ទី​មួយ​។

ដោយសារ​តែ​ការ​ប្រើ​ពាក្យ​អាក្រក់​ៗ​របស់​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ de Jong ​ខឹង​ជា​ខ្លាំង​វិញ​ផង​ដែរ​ ដោយ​ស្ទុះ​ទៅ​រក​ Pep ​ភ្លាម​ៗ​ តែ​សំណាង​បាន​គេ​ជួយ​ចាប់​ទាន់។

ទោះ​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​នេះ​ក្ដី ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​វិញ​គឺ​ក្រុម Bayern Munich ​បាន​យក​ឈ្នះ AC Milan ​​ ៣-០ ​ដោយ​កីឡាករ ​ Bernat​ នៅ​នាទី​ទី​២៣​, Gotze ​នៅ​នាទី​ទី​៧៤ ​និង​Lewandowski ​នៅ​នាទី​ទី​៨៤៕

Post a Comment

 
Top