GuidePedia

0
ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​៤​សម័យកាល Ajax ត្រូវ​បានកាត់​​ចេញ​ត្រឹម​​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣​នៃក្រប​ខ័ណ្ឌ Champions League ក្រោយ​ពី​បាន​រង​បរា​ជ័យ​ដ៏​អា​ម៉ាស់ក្នុងលទ្ធ​ផល ៣-២ ក្នុង​ការ​ប្រកួត​ជើង​ទី​២​ក្រោម​ស្នា​ដៃ​ក្រុម Rapid Vienna កាលពី​​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែលក្រុម Monaco បាន​ទៅ​វគ្គ​បន្ត​ជា​មួយ​នឹងការ​ទទួល​ជ័យ​ជម្នះ ៤-០ លើ​ក្រុម​របស់​ស្វ៊ីស Young Boys​​។


ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ២-២ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៅ​ប្រទេស​អូ​ទ្រីស​​កាលពី​សប្តាហ៍មុន ក្រុម Ajax ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុមមានក្តី​សង្ឃឹម​ច្រើនក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត ប៉ុន្តែ ពួកគេ​​បាន​រង​នូវការ​ខក​ចិត្ត​ដ៏​ធំមួយ​នៅកីឡ​ដ្ឋាន Amsterdam Arena​។

ក្រុម​របស់​លោក Frank de Boer បាន​ភ្លាត់​ស្នៀត​​តាម​រយៈ​ការ​ខ្ជះ​ខ្ជាយ​គ្រាប់​បាល់​នាំ​មុខ​២​គ្រាប់មុន​​នៅ​កី​ឡ​ដ្ឋាន Ersnt-Happel Stadion កាលពី​សប្តាហ៍មុន ហើយ​ក្រុម​ភ្ញៀវ​មួយ​នេះ បាន​ចាប់​ផ្តើម​ដោយ​ធ្វើ​ការ​នាំ​មុខ​ដូច​ទៅនឹង​ការ​ប្រកួត​កាល​ពី​ជើង​ទី​១​អ៊ី​ចឹង​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ស្លូ​វ៉ា​គី Robert Beric ដែល​ជា​អ្នក​រក​គ្រាប់​​បាល់​តាម​ស្មើ​របស់ក្រុម Rapid Vienna ក្នុងការ​ប្រកួត​កាលពី​ជើង​ទី​១ បាន​ធ្វើ​ឲ្យ Ajax ជួប​បញ្ហា​ម្តង​ទៀត ខណៈ​ដែល​​រូប​គេ​បាន​ជួយ​ឲ្យ​ក្រុមរ​បស់​អូ​ទ្រីស​មាន​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី ទី​១២ នៅមុន Louis Schaub បន្ថែម​ការ​នាំ​មុខ​របស់​ពួក​គេ​នៅ​មុន​ពេល​​បញ្ចប់​តង់​ទី​១​។

Ajax បាន​រក​គ្រាប់​បាល់​តាមស្មើវិញ​ក្នុង​​​លទ្ធ​ផល​ទាំង​ពីរ​ជើង ៤-៤ តាម​រយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូ​ឡូញ Arkadiusz Milik និង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ស៊ែ​ប៊ី Nemanja Gudelj នៅមុន​ពេល Rapid Vienna រក​ក្រាប់​បាល់​កាត់​សេច​ក្តី​នៅនាទី ទី​៧៧ ដើម្បី​​ឈាន​ទៅ​វគ្គ​បន្ត​ជាមួយ​នឹង​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង ៥-៤​៕



លទ្ធផលការប្រកួត Champions League - Qualification ៖



Post a Comment

 
Top