ក្លិប Manchester City បានយល់ព្រមលើតម្លៃខ្លួន១៤លានផោន (ស្មើនឹង២១,៨លានដុល្លារអាមេរិក) ជាមួយនឹងក្លិប AS Roma ដើម្បីលក់ខ្សែប្រយុទ្ធ Edin Dzeko។ នេះបើយោងទៅតាមប្រភពព័ត៌មានផ្សេងៗក្នុងប្រទេសអ៊ីតាលី។
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេយល់ឃើញថា បានយល់ព្រមទៅនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចជាមួយនឹងក្លិប Roma របស់ក្របខ័ណ្ឌ Serie A ហើយបច្ចុប្បន្ន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីបំពេញការផ្ទេរមួយក្នុងរយៈពេល២៤ម៉ោងទៀត។
Dzeko បានផ្ទេរទៅកាន់កីឡដ្ឋាន Etihad របស់ក្លិប Man City ពីក្លិប Wolfsburg កាលពីរយៈពេល៤ឆ្នាំមុនក្នុងតម្លៃខ្លួន២៧លានផោន និងបានស៊ុតបាល់បញ្ចូលទី៧២គ្រាប់ក្នុងការបង្ហាញខ្លួន១៨៧លើកសម្រាប់ក្លិបមួយនេះ។
រូបគេទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល៤ឆ្នាំជាមួយនឹងក្លិប Man City កាលពីឆ្នាំមុន។ ប៉ុន្តែ ទោះបីជាយ៉ាងណា Dzeko បានស៊ុតបាល់បញ្ចូលទីត្រឹមតែ៦គ្រាប់គត់កាលពីរដូវកាលមុន ហើយ Man City បានអនុញ្ញាតឲ្យរូបគេចាកចេញ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបូស្នីរូបនេះបានធ្លាក់ខ្លួនលេងជាកីឡាករបម្រុងក្រោមការដឹកនាំរបស់លោក Manuel Pellegrini។
គ្រូបង្វឹកសញ្ជាតិស៊ីលីរូបនេះ បានអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Stevan Jovetic ខ្ចីជើងទៅកាន់ក្លិប Inter Milan រួចជាស្រេច ប៉ុន្តែ មានខ្សែប្រយុទ្ធ Sergio Aguero , Wilfried Bony រួមទាំងខ្សែបម្រើប្រយុទ្ធចំណូលថ្មី Raheem Sterling ដែលក៏អាចលេងក្នុងតំបន់ប្រយុទ្ធបានផងដែរ។ Man City នឹងចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League របស់ពួកគេនៅលើទឹកដីក្រុម West Brom នៅយប់ថ្ងៃចន្ទ ខាងមុខនេះ៕

Post a Comment