ព្រឹត្តិការណ៍បាល់ទាត់ដែលប្រិយមិត្តទន្ទឹងរង់ ចាំបានមកដល់ទៀតហើយ សម្រាប់ចុងសប្តាហ៍នៃយុទ្ធនាការ Premier League ដ៏ល្បីរបស់ពិភពលោកដែល ជាការជួបគ្នា រវាងក្រុមខ្លាំងបិសាចក្រហម Manchester United ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅថ្ងៃបើកឆាក ។
ក្រុមរបស់លោក Louis van Gaal នឹងបើកទ្វារពហុកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ មាន់ខ្នាយមាស Spurs នាម៉ោង ១៨៖៤៥នាទីយប់ថ្ងៃ សៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះដែលជាថ្ងៃបើកសប្តាហ៍ទី១ នៃវគ្គសន្សំពិន្ទុក្នុងជើងទី១ផងដែរ ក្នុងចំណោម២០ក្រុម ដែលចូលរួមប្រកួតដូចជា រៀងរាល់ ឆ្នាំមកដែរ ។
សូមរំលឹកដែរថា កាលពីថ្ងៃបើកឆាកឆ្នាំទៅ Man Utd បានចាញ់ក្រុមភ្ញៀវ Swansea City ២-១ យ៉ាងអាម៉ាស មុនពេលចាញ់ដោយលទ្ធផលនេះដែរក្នុង ជើងទី២ នៅទឹកដីក្រុមហ្វូងក្ងានវិញ ។ ៤ប្រកួតមិត្តភាពមុនពេលចាប់ផ្តើមរដូវ កាលថ្មីឆ្នាំ២០១៥-២០១៦នេះនៅទឺកដីសហរដ្ឋអាម៉េរិកលេងឈ្នះ៣ប្រកួត និងចាញ់១ ជា មួយនឹងការចូលរួមពី សំណក់កីឡាករទាំង៥ដែលទិញបាននារដូវកាលនេះមាន Depay, Darmain, Romero, Schweinsteiger និង Schneiderlin ដែលជា កម្លាំងសំខាន់ក្នុងការជួយឲ្យបិសាចក្រហម រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកផងដែរ ។
ប្រវត្តិជួបគ្នានាពេលកន្លងមក ក្រុមទាំងពីរលេងឈ្នះ និងចាញ់ទៅវិញទៅមក តែអាចនឹងមានឱកាសឈ្នះច្រើនពេល ដោយសារតែមានកម្លាំងថ្មី លេងទៅស៊ី សង្វាក់ គ្នា ខណៈដែលគូប្រជែង Spurs ហាក់ធ្លាក់ទម្រង់លេងបន្តិច និងទើបតែ ចាញ់ក្រុម Real Madrid ២-០ នៅក្នុងប្រទេសចិននៃការប្រកួតមិត្តភាព
អន្តរជាតិ ៕

Post a Comment