កីឡាករខ្សែការពារឆ្នើម John Stones មានឱកាសលេងបានច្រើន ប្រសិនបើផ្លាស់ចេញពីក្លឹប Everton ទៅលេងឲ្យក្លឹប Manchester United ប្រសើរជាង ទៅលេងឲ្យក្លឹបជើងឯកអង់គ្លេសតោខៀវ Chelsea នេះបើតាមការ លើកឡើងរបស់ខ្សែការពារដូចគ្នា Rio Ferdinand ប្រាប់សារព័ត៌មាន BBC ។
អតីតកីឡាករខ្សែការពារជនជាតិអង់គ្លេសដូចគ្នា Ferdinand បានបន្តថា “ប្រសិនបើគាត់សម្រេចទៅលេងឲ្យក្លឹប Chelsea មែននោះ គាត់នឹងមិនបាន លេងជារៀងរាល់សប្តាហ៍នោះទេ ដោយសារតែក្រុមរបស់លោក Jose Mourinho មានខ្សែការពារល្អៗច្រើន ដែលធ្វើឲ្យខ្សែការពារវ័យ២១ឆ្នាំ Stones ពិបាក ប្រជែងកៅអីណាស់ តែបើទៅក្លឹបបិសាចក្រ ហមវិញ ប្រហែលជាអាច គ្រាដែលតំបន់ការពារ Man Utd កំពុងតែមានបញ្ហា ដែលបានលក់ខ្សែការពារ Rafael ទៅឲ្យ ក្លឹប Lyon របស់បារាំងហើយនោះ” ។
អតីតកីឡាករក្លឹប Man Utd រូបនេះបានបន្ថែមទៀតថា Stones កំពុងមានការវិវត្តន៍ទម្រង់លេងជាខ្លាំងជាមួយនឹង ស្នៀតការពារដ៏រឹងមាំនៅកីឡដ្ឋាន Goodison Park ដែលត្រូវការជាចាំបាច់ ជាពិសេសបានចូលលេងជារៀងរាល់ សប្តាហ៍តែម្តង ។
ដូចគ្នានោះដែរ ក្លឹប Everton ក៏បានធ្វើការសំណើរច្រានចោលចំនួន២ដងរួចមកចំពោះក្លឹប Chelsea ដែលបានដាក់ សំណើ២ដងរួចមកហើយតាំងពី តម្លៃខ្លួន៣១ រហូតដល់៣៩លានដុល្លារ តែត្រូវបានក្លឹបទូកក្តោងមួយនេះច្រានចោលតែ រហូត ដោយបានលើកឡើងថា នឹងមិនលក់កីឡាកររូបនេះជា ដាច់ខាត ខណៈដែលក្លឹប Man Utd ទើបតែបានដាក់ ការចាប់អារម្មណ៍២ថ្ងៃមុន ។
ទាក់ទងនឹង John Stones ផ្ទាល់វិញក៏បានប្រាប់ដែរថា “រូបគេមិនទាន់ចង់ចាកចេញពីក្លឹបនៅពេលនេះទេ គ្រាដែលកិច្ច សន្យានៅសល់រយៈពេល៣ឆ្នាំ ទៀតនៅ ក្នុងក្លឹប Everton ហើយកំពុងតែឡើងជើងខ្លាំង ដូច្នេះខ្ញុំមិនទាន់ចាកចេញនៅ ពេលនេះទេ” ៕

Post a Comment