នៅសល់ពេលត្រឹមតែ ៥ថ្ងៃទៀតប៉ុណ្ណោះ ទិវា រត់ប្រណាំងកណ្ដាលម៉ារ៉ាតុង ភ្នំពេញអន្ដរជាតិ លើកទី៥ នឹងចាប់ផ្ដើមហើយ ខណៈពេលនេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីសុំការអធ្យាស្រ័យ ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង រាជធានីភ្នំពេញ និងអ្នកធ្វើដំណើរ ដោយសារគណៈ កម្មការនឹងត្រូវបិទចរាចណ៍ផ្លូវមួយចំនួន ដើម្បីសម្រួលដល់ការរត់ប្រណាំង របស់អត្តពលិក ហើយក្នុងនោះស្ពានជ្រោយចង្វាទាំងពីរ ក៏នឹងត្រូវបិទចរាចរណ៍ មួយចំហៀងស្ពានផងដែរ ។
យោងតាមសេចក្ដីជូនដំណឹងនៅលើ Facebook ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំកណ្ដាល ម៉ារ៉ាតុងភ្នំពេញអន្ដរជាតិ លើកទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះ ដែលនឹងមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមប្រមាណជាង ៥.០០០នាក់ ហើយ ព្រឹត្តិការណ៍រៀបចំឡើង ដើម្បីអបអរសាទររាជពិធី បុណ្យចម្រើនព្រះជន្មស ម្ដេចព្រះមហាក្សត្រ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ហើយក៏ដើម្បី អបអរសាទរខួបលើកទី១២១ នៃទិវាអូឡាំពិក និងផ្សព្វផ្សាយអំពី យុទ្ធនាការទីក្រុងស្អាតផងដែរ ។
ប៉ុន្ដែដោយសារមានភាពរីកចម្រើន និងទទួលបានជោគជ័យជាបន្ដបន្ទាប់ ឆ្នាំនេះគណៈកម្មការរៀបចំកម្មវិធី បានសម្រេចផ្លាស់ប្ដូរត្រូវរត់ប្រណាំង ដើម្បីធ្វើឲ្យអ្នក ចូល រួម ងាយស្រួលធ្វើដំណើរ និងគយសម្រស់ដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ ។
ដោយហេតុនេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសហការជាមួយ សាលារាជធានីភ្នំពេញ ក៏សម្រេចបិទផ្លូវមួយចំនួន ជាបណ្ដោះអាសន្ននៅតាមផ្លូវ អត្តពលិកត្រូវធ្វើដំណើរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងយោគយល់អធ្យាស្រ័យទាំងអស់គ្នា ដើម្បីកិត្យានុភាពជាតិ សន្ដិសុខ សុវត្ថិភាព ហើយក៏ដើម្បីជាការរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរអន្ដរជាតិផងដែរ ។
ចំពោះផ្លូវដែលត្រូវបិទចរាចរណ៍ត្រូវបែងចែកជា ៣ដំណាក់កាល ទី១ គឺចាប់ផ្ដើមចេញដំណើរពីមុខព្រះបរមរាជវាំង តាមផ្លូវ២៤០ និងផ្លូវនរោត្តមពីវិមានឯករាជ ដល់វត្តភ្នំពេញ ឆ្ពោះទៅផ្លូវ៤៧ ដល់គល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងត្រូវបិទចរាចរណ៍ពី ៥:៤០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក ។
ទី២: នៅពេលឆ្លងដល់ត្រើយម្ខាង តាមផ្លូវទន្លេសាប និងផ្លូវមេង្គល រហូតដល់ផ្លូវកែវចិន្ដា នឹងត្រូវបិទចរាចរណ៍នៅម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ៨:០០នាទី និងទី៣: បន្ទាប់ពីធ្វើដំណើរមករង្វង់មូលគល់ស្ពានមិត្តភាពកម្ពុជា-ចិន រួចឆ្លងស្ពានធ្វើដំណើររហូតដល់ផ្លូវស៊ីសុវត្ថិ និងបន្ដដល់ផ្លូវបត់ចូលកោះពេជ្រ និងផ្លូវ សុធារស នឹងត្រូវបិទចរាចរណ៍ ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៩:០០នាទីព្រឹក ហើយចុងបញ្ចប់នឹងធ្វើឡើងនៅមុខព្រះបរមរាជវាំងដដែល ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា យោងតាមសេចក្ដីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តា បញ្ចៀសធ្វើដំណើរតាមផ្លូវចៀសវាងការកក់ស្ទះ ប៉ុន្ដែចំពោះស្ពានជ្រោយចង្វាទាំងពីរ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន) នឹងត្រូវបិទ ចរាចរណ៍តែមួយចម្ហៀងផ្លូវប៉ុណ្ណោះ(បិទមួយចម្ហៀងសម្រាប់អ្នករត់ និងមួយចម្ហៀងទុកឲ្យធ្វើដំណើរធម្មតា) ហើយប្រពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនៃការរត់ ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង សូមចូលរួមអបអរសាទរការធ្វើដំណើររបស់កីឡាករ-កីឡាការិនីផង ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានវិញ្ញាសា ៤ប្រភេទ ត្រូវដាក់ឲ្យប្រកួតប្រជែង ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្រគន្ធបុប្ឋាក្នុងនោះមានវិញ្ញាសា រត់ចម្ងាយ ២១គីឡូម៉ែត្រ រត់ចម្ងាយ ១០គីឡូម៉ែត្រ រត់ចម្ងាយ ៥គីឡូម៉ែត្រ និងរត់លក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ហើយមកដល់ពេលនេះអ្នកចុះឈ្មោះចូល រួមបានកើនឡើងជាង ៤.០០០នាក់ហើយ ក្នុងនោះមានជនបរទេសជាង ៣០០នាក់ មកពី ២៧ប្រទេសនៅលើពិភពលោក ។

Post a Comment