លោក Rafael Benitez ជាបេក្ខភាពខ្ពស់ជាងគេ ៩៩% ក្នុងការមកជំនួសតំណែងលោក Carlo Ancelotti ដែលត្រូវក្លិប Real Madrid ប្រកាសបណ្ដេញចេញកាលពីយប់មិញនេះ។
ម្ចាស់ក្លិប Real Madrid លោក Florentino Perez បានប្រកាសជាផ្លូវការបណ្ដេញលោក Ancelotti ចេញពីតំណែងអ្នកចាត់ការក្រុមអធិរាជសបន្ទាប់ពីដឹកនាំក្រុមក្នុងរដូវកាលនេះ មិនទទួលបានពានអ្វីមួយសោះនោះ។ ចំណែកឯអ្នកដែលត្រូវមកជំនួសតំណែងអតីតអ្នកចាត់ការក្រុម AC Milan រូបនេះគឺអាចជាលោក Benitez ដែលកំពុងតែដឹកនាំក្រុម Napoli សព្វថ្ងៃនេះ។
ដោយសំអាងលើភ្នាក់ងារទីផ្សាររបស់លោក Carlo Ancelotti និង Rafa Benitez បានបញ្ជាក់ថា មានតែអ្នកចាត់ការក្រុម Napoli នេះហើយដែលមានសង្ឃឹមដល់ទៅ៩៩%ក្នុងការមកជំនួសតំណែង Ancelotti ហើយថ្ងៃប្រកាសជាផ្លូវការនោះអាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ។
សូមបញ្ជាក់ថា បុរសវ័យ៥៥ឆ្នាំខាងលើនេះធ្លាប់ជាកីឡាកររបស់ Real ផងដែរនៅឆ្នាំនៅអំឡុងឆ្នាំ១៩៧៤ដល់១៩៨១ ហើយរូបលោកក៏ធ្លាប់មកដឹកនាំក្រុមយុវជនម្ដងដែរនៅឆ្នាំ១៩៩៣ដល់១៩៩៥។ ដោយឡែកនាពេលបច្ចុប្បន្ននេះវិញ អតីតអ្នកចាត់ការក្រុម Valencia, Liverpool និង Inter Milan រូបនេះកំពុងដឹកនាំ Napoli ឈរនៅចំណាត់ថ្នាក់លេខ៤ រដូវកាលនេះ៕

Post a Comment