ធី តុងហ៊ី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវបានគេផ្គូឲ្យជួបប្រកួតឯម វុត្ថាអ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យនាល្ងាចថ្ងៃអាទិត្យទី០៣ឧសភា ២០១៥នេះ នៅលើសង្វៀនបាយ័នបឹងស្នោ។
អ្នកប្រដាល់ជើងចាស់ទាំងពីរនេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ នេះជាការជួបគ្នាលើកដំបូងរបស់អ្នកប្រដាល់ទាំងពីរនេះ។ ឯម វុត្ថាជាអ្នកប្រដាល់ជើងខ្លាំងនិងល្បីឈ្មោះ គ្រាន់តែមួយរយះចុងក្រោយនេះ គេរាងស្រុតធ្លាក់ចុះ ដោយសារគេបោះបង់ចោលការប្រកួតយូរពេក ធ្វើឲ្យឡើងទម្ងន់ ប្រកួតឆាប់ហត់ និងឆាប់អស់កម្លាំងស៊ុហ្វ។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៤ មេសាកន្លងមកទឹម សាន្តអ្នកប្រដាល់ក្លិបកុសលកីឡា ដែលចង់សាកជាមួយនោះ ក៏ត្រូវឯម វុត្ថា វាយឲ្យសន្លប់ក្នុងទឹកទី២។ ឯម វុត្ថា នៅតែមានផ្លែល្អដដែល គ្រាន់តែគេឆាប់អស់ស៊ុហ្វប៉ុណ្ណោះ ។
ធី តុងហ៊ី គេមានស្នៀតប្រដាល់ច្បាស់ល្អហើយថែមទាំងវាយខ្លាំងទៀតផង។ ប៉ុន្តែគេប្រកួតរាងឆេវឆាវបន្តិច ពិសេសនៅពេលដែលដៃគូវាយគេឲ្យ មានរបួសបែកឈាមនោះ តុងហ៊ីវាយកាន់តែខ្លាំងនិងលក្ខណៈកាចជាងមុន។ ដោយសារតែមានចិត្តមិនសូវធ្ងន់បែបនេះ ទើបតុងហ៊ីវាយពុំសូវឈ្នះគេទេកន្លងមក។
តែឥឡូវនេះ អ្នកប្រដាល់រូបនេះរាងឡើងបន្តិចហើយ ដោយវាយឈ្នះច្រើនជាងចាញ់ ។ ការប្រកួតលើកចុងក្រោយនេះ តុងហ៊ី វាយឈ្នះជើងខ្លាំងពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាដោយពិន្ទុ។
និយាយរួម ធី តុងហ៊ី មិនជាខ្លាំងនោះទេ តែក៏មិនជាខ្សោយប៉ុន្មានដែរ។ អ្នកប្រដាល់រូបនេះ មានប្រៀបលើវុត្ថាតែត្រង់កម្លាំងស៊ុហ្វមួយមុខប៉ុណ្ណោះ។ សម្រាប់ការជួបវុត្ថាលើកនេះ តុងហ៊ីក៏មិនប្រាកដថា អាចវាយឈ្នះឯម វុត្ថាបានដែរ។ ចាំមើល តើឯម វុត្ថា និង ធី តុងហ៊ី តើនរណាជាអ្នកទទួលបានជ័យជំនះនោះ សម្រាប់ជំនួបគ្នាលើកដំបូងនេះ ? ។
ឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ត្រូវគេផ្គូផ្គងអោយជួបសងសឹកជាមួយ ចាន់ រក្សា អ្នកប្រដាល់ក្លិបអេភូថងកីឡា។ នេះជាការជួបរវាងអ្នកប្រដាល់លេងកណ្តាប់ដៃឆាយ មាស និងអ្នកប្រដាល់លេងជើងចាន់ រក្សា។ ចាន់ រក្សា គេមានស្នៀតជើងទាត់ល្អនិងខ្លាំង ។
រក្សា កន្លងមកធ្លាប់តែជួបជាមួយអ្នកប្រដាល់ជើងល្មមៗទេ តែមួយរយៈពេលចុងក្រោយនេះ គេជួបប្រកួតប៉ះសុទ្ធតែជាជើងចាស់និងជើងខ្លាំង។ ទោះជាយ៉ាងណា ចាន់ រក្សា នៅតែវាយឈ្នះជាហូរហែរ ប៉ុន្តែការប្រកួតចុងក្រោយនេះ គេបានវាយចាញ់សុខ វិស័យ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ។ ឆាយ មាស ថ្វីត្បិតតែជាជើងចាស់ ប៉ុន្តែគេឥឡូវនេះមិនខ្លាំងដូចពីមុននោះឡើយ។
គេប្រកួតឆាប់អស់កម្លាំងស៊ុហ្វដោយសារគេមានអាយុច្រើន កម្លាំងកាយសម្បទាចុះខ្សោយជាងមុន។ មកប៉ះជាមួយចាន់ រក្សា ដែលមានកណ្តាប់ដៃល្អនោះ ឆាយ មាស មិនដឹងថាស៊ូបានប៉ុន្មានទឹកនោះទេ ? ។ ឆាយ មាស ប្រកួតចុងក្រោយនេះ វាយឈ្នះទី ពន្លែត អ្នកប្រដាល់ក្លិបរដ្ឋសែនជ័យ៣១៧គូលេនខេត្តសៀមរាបដោយពិន្ទុ ។
ចាំមើលឡើងប្រកួតលើកនេះ ឆាយ មាស ជួបសំណាងល្អឬអត់ ? ។ សាង សី អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា នឹងត្រូវជួបប្រកួតជាមួយចាន់គឹមស៊ីមអ្នកប្រដាល់ក្លិបនិរោធមានជ័យ។ ពួកគេពីរនាក់នេះ មិនដែលជួបគ្នាទេពីមុនមក។ រវាងអ្នកប្រដាល់ទាំងពីរនាក់នេះ សាង សី រាងចាញ់ប្រៀបចាន់ គឹមស៊ីមគឺចាញ់កម្លាំងស៊ុហ្វគឹមស៊ីមតែម្តង។ ចាន់ គឹមស៊ីម មានចិត្តប្រដាល់ធំ និងវាយមិនចេះខ្លាចទេ។
ប្រកួតចុងក្រោយនេះ គឹមស៊ីម វាយចាញ់ម៉ន រិទ្ធី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ។ សាង សីបើគេមានការហ្វឹកហាត់កម្លាំងបានល្អនោះ ការឡើងប្រកួតលើកនេះអាចថា លើកគឹមស៊ីម តែបើហាត់មិនបានពេញទេនោះ សាង សីក៏ត្រូវយ៉ាប់ជាមួយគឹមស៊ីមដែរ។ ប៉ុន្តែយ៉ាងណាសម្រាប់ការប្រកួតលើកនេះ គេមិនហ៊ានអះអាងថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ? ។
អ្នកប្រដាល់ជើងថ្មី ណាង សុភា នឹងជួបជាមួយ យំ ឆៃយី អ្នកប្រដាល់ក្លិបកងពលតូចលេខ៤១។ នេះជាជំនួបលើកដំបូង របស់អ្នកប្រដាល់ទាំងពីររូបនេះ។ ចាំមើល តើណាង សុភា អាចយកឈ្នះឆៃយី បានឬអត់ ?៕

Post a Comment