GuidePedia

0
ជើងខ្លាំងកម្ពុជា២រូបរួមមានកីឡាករ អ៊ុង វីរៈ និង កីឡាករ ចាន់ ស៊ីណាត នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ ២០១៥ នេះនឹងបើកទ្វារទទួលស្វាគមន៍អ្នកលេង ឆ្លងដែន២រូប មកពីប្រទេសបារាំង និងថៃ នៅលើសង្វៀនបាយ័នស្ទឹង មានជ័យ ។

កីឡាករ អ៊ុង វីរៈ(ឆ្វេង) និង កីឡាករបារាំង Nouainia Ramz

សម្រាប់សិស្សគុនក្លឹបក្រសួងការពារជាតិ អ៊ុង វីរៈ នឹងត្រូវជួបប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិជាមួយកីឡាករបារាំង Nouainia Ramzi ហើយក៏ជាជំនួប លើក ដំបូង ដើម្បីដកស្រង់បទពិសោធន៍ និងសាកល្បងវិជ្ជាគុនគ្នាទៅវិញទៅមក ផងដែរ ។ អ៊ុង វីរៈ នៅដើមឆ្នាំ ២០១៥ នេះមិនសូវជាបានបង្ហាញវត្តមាននៅលើ បណ្ដា សង្វៀនឡើយ ទាំង មិត្តភាព ជាតិ និងអន្ដរជាតិ ។

ទោះជាយ៉ាងណាអ្នកលេងរាងខ្ពស់ សម្បុរស្រអែមរូបនេះ ក៏ធ្លាប់ជាជើងខ្លាំងមួយរូបធ្លាប់បានផ្ដួលកីឡាករបរទេស និង កីឡាករជើងខ្លាំងជាច្រើនរូបផងដែរ ។ ចំពោះជំនួបជាមួយកីឡាករបារាំង Nouainia Ramzi ចុងសប្ដាហ៍នេះវិញមិន ដឹងថា អ៊ុង វីរៈ នឹងប្រើស្នៀតអ្វី ដើម្បីផ្ដួលគូប្រកួតនោះទេ ប៉ុន្ដែបើតាមការឲ្យដឹង ពី អ្នករៀបចំកម្មវិធី Nouainia Ramzi ក៏មិនមែនជាកីឡាករធម្មតាដែរពោលគឺ អ៊ុង វីរៈ មិនអាចធ្វេសប្រហែសបានឡើយ ។

កីឡាករ ចាន់ ស៊ីណាត(ឆ្វេង) និង កីឡាករថៃ Plaikeaw

រីឯកីឡាករ ចាន់ ស៊ីណាត សិស្សគុនក្លឹបកងទ័ពឆ័ត្រយោងលេខ ៩១១ ត្រូវប្រកួតជាមួយកីឡាករ Plaikeaw របស់ថៃ ដែលជាជំនួបមិត្តភាពលើកដំបូងដូចគ្នាដែរ ប៉ុន្ដែដោយផ្អែកលើសមត្ថភាព ចាន់ ស៊ីណាត នាពេលបច្ចុប្បន្នគេជឿថា កីឡាករថៃរូបនេះមិនអាចទប់ទល់ ស៊ីណាត បាននោះទេ ៕

Post a Comment

 
Top