ការប្រកួតបាល់ទះជម្រុះតាមមណ្ឌលពានរង្វាន់ Leo-Cup National Volleyball 20 15 បានចាប់ផ្ដើមប្រកួតបន្តនៅមណ្ឌលខេត្តសៀមរាបហើយ នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ ដែលជាមណ្ឌលចុងក្រោយ ដើម្បីរកក្រុមខ្លាំងចំនួន២សម្រាប់ឡើងមកលេងវគ្គ១៦ក្រុមចុងក្រោយនៅរាជធានីភ្នំពេញ។
លោក គួន សុគន្ធី មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងពីខេត្តសៀមរាបមកថា មានក្រុមបាល់ទះចំនួន៨ចូលរួមប្រកួតនៅមណ្ឌលខេត្ត សៀម រាបនេះ។ ការប្រកួតចែកចេញជា២ពូល ដែលក្នុងមួយពូលៗមាន៤ក្រុម។ ក្នុងនោះ ពូល A មានវិទ្យាល័យហ៊ុន សែន សៀមរាប ,កងពលតូចអន្តរាគមន៍លេខ៧ , អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន និងវិទ្យាល័យហ៊ុន សែន ស្វាយធំ ។ ពូល B មានក្រុមវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង , សកលវិទ្យាល័យអង្គរ , យុវជនស្រុកពួក និង វិទ្យាល័យសសរស្ដម្ភ។
ពូលនីមួយៗទម្លាក់២ក្រុមចេញដើម្បីយក២ក្រុម ឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមចំណាត់ ថ្នាក់ លេខ៣ តែមិនមានសិទ្ធិឡើងមកប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយនៅភ្នំពេញទេ។ តែក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះបីត្រូវប្រកួតយកចំណាត់ថ្នាក់លេខ១ ក៏ពិតមែន តែក្រុមនេះមានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នា។
គួរបញ្ជាក់ថា សៀមរាបគឺជាមណ្ឌលទី៥ ហើយដែលត្រូវប្រកួតជម្រុះយក២ក្រុម បន្ទាប់ពីមណ្ឌលរាជធានីភ្នំពេញ ព្រះសីហនុ កំពង់ចាម និងបាត់ដំបង ដែលបានប្រកួតជម្រុះរួចហើយនោះ។
ក្រុមដែលកំពុងអង្គុយចាំក្រុមខ្លាំងមកពីមណ្ឌលសៀមរាបនោះ គឺមណ្ឌលភ្នំពេញមានក្រុមបញ្ជាការដ្ឋានអង្គរក្ស និងយុវជនបូរី១០០ខ្នង។ មណ្ឌលខេត្តព្រះសីហនុមានក្រុមបញ្ជាការដ្ឋានកងទ័ពជើងទឹក និងក្រុមយុវជនការងារខេត្តកំពត។ មណ្ឌលកំពង់ចាមមានស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សាលាស្រុកបាធាយ និងមណ្ឌលខេត្តបាត់ដំបងមានក្រុមបញ្ជាការដ្ឋានអង្គរក្ស«ខ» និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។
ចំពោះ៦ក្រុមដែលខ្លាំងហើយនៅរង់ចាំនោះ មានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង-ក្រសួងមហាផ្ទៃ-ស្នងការដ្ឋានខេត្តបាត់ដំបង កងពលតូចលេខ៣១ សាលាខេត្តកំពង់ចាម និង ក្រុមកងពលធំអន្តរាគមន៍លេខ៣៕

Post a Comment