GuidePedia

0
ភាព​អស្ចារ្យ​រវាង​ Cristiano ​Ronaldo ​និង​ Leo Messi​ បាន​កើត​ឡើង​បន្ត​ទៀត​ នៅ​ក្នុង​រដូវកាល​២០១៤-​១៥នេះ​ ហើយ​ក្រោយ​ពេល​រដូវកាល​បាន​បញ្ចប់​ ឥឡូវ​នេះ​មាន​ក្រាហ្វិក​ថ្មី​មួយ​ ដែល​បង្ហាញ​ថា​គ្មាន​កីឡាករ​បាល់ទាត់​រូប​ណា​ក្នុង​លោក​នេះ​ ល្អ​ជាង​ពួកគេ​ទាំងពីរ​នេះ​​នោះទេ​។​


លក្ខខណ្ឌ​សម្រាប់​កីឡាករ​ (គ្រប់​លីក​បាល់ទាត់​ទាំងអស់)​ ដែល​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ក្រាហ្វិក​ថ្មី​នេះ​ ពួកគេ​ត្រូវ​រក​បាន​គ្រាប់​បាល់​ចំនួន​២០​គ្រាប់​ និង​ត្រូវ​មាន​ឈ្មោះ​ជា​អ្នក​ជួយ​ប៉ះ​បាល់​បញ្ចូល​ទី​ នៅ​ក្នុង​រដូវកាល​ ២០១៤-១៥​ ។​

ជា​ថ្មី​ម្ដង​ទៀត​ក្រាហ្វិក​នេះ​បាន​បង្ហាញ​ថា​ Ronaldo​ និង​ Messi​ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ ព្រោះ​វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ​ដែល​មាន​កីឡាករ​អាច​រក​គ្រាប់​បាល់​ ឬ​ប៉ះ​ឲ្យ​គេ​សុត​បញ្ចូល​ទី​បាន​ ក្នុង​រយៈពេល​ត្រឹម​តែ​ ៤៨​នាទី​ ឬ​៥៥​នាទី​ក្នុង​មួយ​ប្រកួត​នោះ​។​


យ៉ាងណាមិញ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​នោះ​ក៏​មាន​កីឡាករ​ដែល​មាន​តួលេខ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​ ដូចជា​ Arjen Robben ​របស់​ Bayern Munich​, Bas Dost របស់​ Wolfsburg​ និង​ Sergio Aguero ​របស់​ Man City។

Post a Comment

 
Top