GuidePedia

0
អ្នក​ប្រដាល់​ចក្រភព​អង់គ្លេស Amir Khan នឹង​អ្នក​ប្រដាល់​អាមេរិក Chris Algieri បាន​ឡើង​ថ្លឹង​ទំងន់​ហើយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិល​ម៉ិ​ញ​នេះ មុន​ការប្រកួត​នៅ​ថ្ងៃទី ២៩ ឧសភា ក្នុង​សហរដ្ឋអាមេរិក។​​


អ្នក​ប្រដាល់ Amir Khan វ័យ ២៨ ឆ្នាំ​រូបនេះ​នឹងត្រូវ​ធ្វើការ​ប្រកួត​ដើម្បី​ការការពារ​ខ្សែក្រវាត់ WBC welterweight របស់ខ្លួន នឹង​អ្នក​ប្រដាល់ Chris Algieri ក្នុង​សង្វៀន Barclays Center នៅ​ទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋអាមេរិក ។

ក្នុង​ពិធី​ថ្លឹង​ទំងន់​នេះ​គឺមាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលរួម ដោយ​អ្នក​ប្រដាល់ Amir Khan ក្រោយ​ការ​ថ្លឹង​គឺមាន​ទំងន់ ១៤៦.៤ ផោន រីឯ Chris Algieri វិញ​គឺ ១៤៦.២ ផោន ។

​​សម្រាប់​បទពិសោធ​ន៏​នៃ​ការប្រកួត​របស់ Amir Khan កូនកាត់​អង់គ្លេស ប៉ា​គី​ស្ថាន នោះ​គឺ​ធ្លាប់​ទទួលបាន​ជ័យជំនះ ៣៣ លើក ចាញ់ ៣ លើក​នឹង​ផ្តួល​គូប្រកួត​បាន ១៩ លើក ខណៈ​ការប្រកួត​ចុង​ក្រោយ​កាល​ឆ្នាំមុន​ថ្ងៃទី ១៣ ខែ ១២ នោះ​គឺ​បាន​យកឈ្នះ​អ្នក​ប្រដាល់​អាមេរិក Devon Alexander ដោយ​ពិន្ទុ​ឯកច្ឆ័ន្ទពោល​គឺ​ឈ្នះ ៤ ប្រកួត​ចុងក្រោយ បន្ទាប់​ចាញ់ Danny Garcia ដោយ​សន្លប់​នៅត្រឹម​ទឹក​ទី ៤ កាល​ឆ្នាំ 2012 កន្លងមក។​​

ចំណែកឯ​អ្នក​ប្រដាល់ Chris Algieri វ័យ ៣១ ឆ្នាំ​វិញ​ប្រកួត​ឈ្នះ ២០ លើក​នឹង​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ ខណៈ​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​​បាន ៨ លើក ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ​ប្រកួត​ចុងក្រោយ​ចាញ់​ពិន្ទុ​ដោយ​ឯកច្ឆ័ន្ទ​ក្រោម​ផ្លែ​ដៃ អ្នក​ប្រដាល់​ហ្វី​លី​ពិន Manny Pacquiao កាល​ឆ្នាំ 2014 ផងដែរ៕

Post a Comment

 
Top