កីឡាករប្រណាំងកង់សញ្ជាតិបែលហ្សិក Philipe Gilbert ជាអ្នកដែលធ្វើបានល្អបំផុតនៅក្នុងដំណាក់កាលលំដាប់ទី ១៨ នេះ ខណៈដែលអ្នកប្រណាំងកង់ Alberto Contador បង្កើនការនាំមុខក្នុងតារាងថេរៈវេលារួមជើងឯក Giro de Italia ។
កីឡាករប្រណាំងកង់របស់ក្រុម BMC Racing, Philipe Gilbert បានយកឈ្នះការប្រកួតដែលមានប្រវែងផ្លូវ ១៧០ គីឡូម៉ែត្រដែលចេញពី Melide ក្នុងប្រទេសស្វីសឆ្ពោះទៅកាន់ Verbania ជាមួយនឹងថេរៈវេលាសរុបគឺ ៤ ម៉ោង ៤ នាទីនឹង ១៤ វិនាទី ។
រីឯកីឡាករម្ចាស់ស្រុក Francesco Bongiorno នៃក្រុមប្រណាំង Bardiani-CSF បានបញ្ចប់នៅលំដាប់ទី ២ ប្រើពេលយឺតជាង Gilbert ចំនួន ៤៧ វិនាទី ខណៈ ដែលលេខ ៣ បានទៅកីឡាករ Sylvain Chavanel សញ្ជាតិបារាំងនៃក្រុមប្រណាំង IAM Cycling ប្រើពេលយឺតជាងដល់ទៅ ១ នាទី ០១ វិនាទី ហើយលេខ ៤ កីឡាករអ៊ីតាលីមួយរូបទៀតគឺ Matteo Busato ស្របពេលបេក្ខភាពដែលកំពុងនាំមុខគេនៅលើតារាងជើងឯករួម Alberto Contador វិញតាមពីក្រោយ Philipe Gilbert ចំនួន 6.5 វិនាទី នឹងតាមពីក្រោយពី Landa នឹង Aru របស់ម្ចាស់ផ្ទះ។
សម្រាប់ការប្រកួតប្រណាំងនៅដំណាក់កាលទី ១៩ នឹងដំណាក់កាលទី ២០ នោះគឺកីឡាករប្រណាំងកង់ទាំងអស់ គឺចំណាយកំលាំងច្រើនបន្តិចព្រោះត្រូវធ្វើដំ ណើរ តាមជើងភ្នំ មុនពេលឈានដល់ដំណាក់កាលចុង ២១ ចុងក្រោយបញ្ចប់នៅទីក្រុង Milan ។
គួរបញ្ជាក់ថា Alberto Contador កំពុងស្ថិតក្នុងក្តីសង្ឈឹមជាកីឡាករប្រណាំងកង់ដំបូងគេដែលឈ្នះជើងឯក Giro De italia ផងនឹងជើងឯក Tour de France បន្ទាប់ពីធ្លាប់ធ្វើបានពីមុនដោយលោក Marco Pantani ក្នុងឆ្នាំ 1998 ៕

Post a Comment