GuidePedia

0
​ក្រុម Humburg គឺ​ព្យាយាម​បំផុត​គឺ​បានត្រឹមតែ​ស្មើគ្នា​ប៉ុណ្ណោះ​ នៅក្នុង​ផ្ទះ​ខ្លួនឯង​ជាមួយ​ក្រុម​លំដាប់​ទី ២ Karlsruhe សម្រាប់​ការប្រកួត​វគ្គ Playoff ជើង​ទី ១ ដើម្បី​ឡើងមក​លេង​នៅក្នុង​ក្រប​ខណ្ឌ Bundesliga កាលពី​យប់​ថ្ងៃព្រ​ហ​ស្ប​ត្តិ៍​ម្សិល​ម៉ិ​ញ​នេះ។​


​សម្រាប់​ការប្រកួត​វិញ​ក្នុង​វគ្គ​ទី ១ ក្រុម​ភ្ញៀវ​ដែលមាន​ឯកសណ្ឋាន​ព៏​ណ័​ខ្មៅ Karlsruhe មាន​ឧកាស​នាំមុខ​មុននៅត្រឹម​ការ​ប្រកួត ៤ នាទី​ដំបូង​ដោយ​ជាការ​ស៊ុត​ពី​កីឡាករ Rouwen Hennings បាន​យ៉ាង​ល្អ​នាំមុខ 1-0 នឹង​ព្យាយាម​វាយ​សម្រុក​បន្ថែមទៀត​តែ​មិនបាន​សម្រេច ខណៈដែល Hamburg ហៀបនឹង​សង​បាន​មួយ​គ្រាប់​វិញ​ទៅហើយ​ដោយ​ស៊ុត​បាល់​ពី​ចំងាយ ៣០ ម៉ែត្រ​ដោយ Pierre Michel Lasogga នឹង​បញ្ចប់​លទ្ធផល​បណ្តោះអាសន្ន 1-0។ ​​

ដោយឡែក​ឯការ​ប្រកួត​នៅ​វគ្គ​ទី ២ ក្រុម​ម្ចាស់ផ្ទះ​ក៏​ប្រឹងប្រែង​ធ្វើការ​វាយ​សម្រុក​មកវិញ​នឹង​សម្រេច​គ្រាប់​តាម​ស្មើ 1-1 ពី​កីឡាករ​ក្រូ​អាត Ivo Llicevic ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ព្រមទាំង​គ្រូបង្វឹក​រីករាយ​ជាខ្លាំង ខណៈដែល​ការប្រកួត​ក៏​រក្សា​រហូតដល់ចប់​ការប្រកួត ៩០ នាទី​ជើង​ទី ១ វគ្គ Playoff នេះ។

​​គួរ​បញ្ជាក់ថា​ការប្រកួត​ជើង​ទី ២ នឹង​ត្រឡប់​ទៅធ្វើ​នៅ​ទឹកដី​នៃ​ក្រុម Karlsruhe ស​ប្តា​ហ៏​ក្រោយ​ដើម្បី​សម្រេច​ថា ក្រុម​ណា​អាច​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អាល្លឺម៉ង់ Bundesliga រដូវ​កាល​ឆ្នាំ 2015/2016 ខាងមុខ៕

Post a Comment

 
Top