GuidePedia

0
​ម្ចាស់​ខ្សែ​ក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​១ ​ឡុង សុភី ​បាន​ផ្ដួល​​កីឡា​ថៃ​ ​ សែន​ឆៃ ស​កា​រ៉ា​វេត​​ ​​ ​ឲ្យ​សន្លប់​​​​ត្រឹម​​ទឹក​ទី​១ ​​ដោយ​​វាយ​មួយ​កែង​ដ៏​មុខ​ស្រួច​របស់​​​គេ នៅ​លើ​​សង្វៀន​ទូរទស្សន៍ CNC កាល​​ពី​​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥​ ​​ក្នុង​​ការ​ប្រកួត​មិត្តភាព​​អន្តរជាតិ​​កម្ពុជា​ថៃ​ ​សម្រាប់​កម្មវិធី​​កីឡា​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ជើង​ឯង​​​គោ​ជល់​​​។


ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ​ឡុង សុភី ​​​ពិត​​ជា​​មិន​ធ្វើ​អ្នក​គាំទ្រ​​របស់​​គេ​អស់​​សង្ឃឹម​ឡើយ ​បើ​ទោះ​បី​ជា​​កីឡាករ​ថៃ​រូប​នេះ ​ល្បី​ថា​ខ្លាំង​យ៉ាង​​ណា​ក៏ដោយ ​​ក៏ ឡុង​ សុភី​ ​មិន​ខ្លាច​ហើយ​ធ្វើ​ការ​វាយ​សន្ធប់​ដោយ​​​ប្រើ​កែង​និង​ជង្គង់​​របស់​គេ​ ​ធ្វើ​ឲ្យ​​កីឡា​ថៃ​​ដួល​សន្លប់​​​រហូត​រាប់​ដល់​ដប់ ​​ត្រឹម​តែ​ក្នុង​ទឹក​ទី​១​។


សូម​បញ្ជាក់​ថា ឡុង សុភី​ ទើប​តែ​ទទួល​បាន​​ខ្សែ​ក្រវាត់​ខា​រ៉ា​បាវ​​​​​រដូវ​កាល​ទី​១ ​កាល​ពី​​ថ្មី​​ៗ​នេះ ​​ក្រោយ​ពេល​ដែល​រូប​គេ ​ធ្វើ​ការ​​ផ្ដួល​ជើង​ខ្លាំង​ កែវ រំចង់ ​​​ត្រឹម​ទឹ​ក​​​​​ទី៤ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៅ​សង្វៀន​​បាយ័ន​ស្ទឹង​មានជ័យ​ ​នៃ​​ព្រឹត្តិការណ៍​​កីឡា​ប្រដាល់​​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​៕

តោះទស្សនាវីឌីអូទាំងអស់គ្នា ៖

Post a Comment

 
Top