GuidePedia

0
​ការប្រកួតបាល់ទះព្រឹត្តិការណ៍ Leo-Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃទី ​១១​កក្កដា ២០១៥ ​នេះ​បានបញ្ចប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ ក្រុមអង្គរក្ស A ត្រូវជួបជាមួយនឹង កងពលតូច​អន្តរាគមន៍​លេខ ៧ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​


​ ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស A ដែលជា​ក្រុម​លេខ ១ ពូ​ល A នោះបាន​ប្រកួត​ឈ្នះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស Bដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ២ ពូ​ល B៣ សិត ទល់ ០​ក្នុង​ពិន្ទុ​២៥ ទល់​២៣-២៥ ទល់ ១៦ និង ២៥ ទល់ ១៨ ។​

ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ ៧ ដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១ ពុល B ប្រកួត​ឈ្នះ​ក្រុម​សាលាស្រុក​បាធាយ​ដែល ជា​ក្រុម​លេខ ២ ពូ​ល A ក្នុង​ពិន្ទុ​២៨ ទល់ ២៦-២១ ទល់​២៥-២៨ ទល់​២៦ និង ២៧ ទល់​២៥ ។​

​ ​ក្រុម​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង ២ គឺ​បញ្ជាការដ្ឋាន​អង្គរក្ស B ត្រូវ​ប្រកួត​ជាមួយ​ក្រុម​សាលា​ស្រុក​បាធាយ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ។ ចំពោះ​ក្រុម​ឈ្នះ​ទាំង ២ គឺ​បញ្ជាការដ្ឋាន​អង្គរក្ស A ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ ៧ ដណ្ដើមពាន Leo ។​

​ ​ក្រុម​ទាំង ២ នេះ​ទោះ​ក្រុម​ណា​ចាញ់ ហើយ​ក្រុម​ណា​ឈ្នះ​ក៏ដោយ​ក៏បាន​ឡើងទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ Hun Sen-Cup ជាមួយគ្នា​ដែ​ល​មាន​ក្រុម​ខ្លាំង​ចំនួន ៦ ក្រុម​រង់ចាំ​ជាស្រេច​ទៅហើយនោះ ។​

Post a Comment

 
Top