GuidePedia

0
លើស​ង្វៀន Black Cat របស់ SEA-TV យប់​ថ្ងៃទី​១២​កក្កដា អ្នក​ប្រដាល់​ឌុន រដ្ឋា ​ក្លឹប​អេ​ភូ​ថង​កីឡា​ត្រូវ​ជួប​ប្រកួត​ជាមួយ ​វ៉ន សា​វី ​ក្លឹប​ឃ្លាំងមឿង​កីឡា ចំណែក សល់ ពិសិដ្ឋ ​ក្លឹប​កុសល​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​តក់ សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍។​


​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង​នោះទេ​ទោះបី​គេ​វ៉ៃ​បាន​គ្រាន់បើ​ក៏ពិតមែន ។​

​ ​រដ្ឋា ជា​អ្នក​ប្រដាល់​ចិត្តហ៊ាន និង មាន​ភាព​អំណត់​ខ្ពស់​តែ​មុខ​គេ​ជ្រាយ​ណាស់ ។​នៅលើ​សង្វៀន​គេ​តែងតែ​ក្លា​ហាន​ក្នុងការ​វាយប្រហារ​ទៅលើ​គូប្រកួត​តែ​ការ​វ៉ើ​ចេញ​របស់គេ​មាន​លក្ខណៈ​ត្រង់ៗ​ពេក​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គូប្រកួត​ងាយ​នឹង​ង​ការពារ និង គេច​ចេញពី​ការវាយប្រហារ​នោះបាន​ដោយ​ស្រួល ។​

​ ​ចំពោះ​សា​វី​វិញ​របៀប​វ៉ៃ​របស់គេ​ក៏​មិនសូវ​ជា​ខុសគ្នា​ពីរ​ដ្ឋា​ដែរ ។ គេ​ហាក់ដូចជា​វ៉ៃ​បាន​រហ័ស​ជាង​មែន​តែ​ការ​ វ៉ៃ​ចេញ​របស់គេ​មិនសូវ​ច្បាស់​នោះទេ ។ សា​វី​អាច​ប្រើ​ជង្គង់​បានល្អ​គ្រាន់បើ​តែ​ជង្គង់​របស់គេ​វ៉ៃ​ចេញ​មិនសូវ​ជា​ស្រួច​នោះឡើយ ។​

​ ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សម្រាប់​អ្នកលេង​ភ្នាល់​លុយ​គេ​ប្រាកដ​ជាមាន​ជំនឿ​ចិត្ត​លើ​ឌុន រដ្ឋា​ជាង​ហើយ ។ តែ​វ៉ន សា​វី​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលរំលង​បាន​នោះទេ ។​ ​ ​ផន ផល្លា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដេ​ល​ជា​អ្នក​ប្រដាល់​ពូកែ ឌឺ នោះ​ស្វាគមន៍​អ្នក​ប្រដាល់​សុខ វិស័យ​ក្លឹប​ឃ្លាំង​មឿង​កីឡា​ជាថ្មី​ទៀតហើយ ។​

​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ជួប​ប្រកួត​គ្នា ២-៣​លើក​មកហើយ​ដោយមាន​ឈ្នះ​មាន​ចាញ់​ទៅវិញទៅមក​ គ្រាន់តែ​ស្ថិតិ​ឈ្នះ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ផល្លា​ច្រើន ជាង ​ប៉ុណ្ណោះ ។ គូ​នេះ​គេ​ជឿថា​នឹង​លំបាក​ស៊ី​-​សង​គ្នា​ព្រោះ​ទាំង​សុទ្ធតែ​ដឹង​ពី​កលល្បិច​គ្នា​ទៅវិញទៅមក និង ដឹង​ពី​ចំណុចខ្សោយ​គ្នា​ទៅវិញទៅមក​ដែរ ។​

​ ​ពួកគេ​នឹង​ប្រកួត​គ្នា​ដោយ​ប្រយ័ត្នប្រយែង​ព្រោះ​ទាំងសងខាង​សុទ្ធតែ​ចង់​ឈ្នះ​ដូចគ្នា ។ ចាំមើល​ជ័យជំនះ​ជា​រ​បស់​ផន ផល្លា ឬ ជា​របស់ សុខ វិស័យ ។​

​ អ្នក​ប្រដាល់ ​សល់ ពិសិដ្ឋ ​ក្លឹប​កុសល ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​តក់ សោ​ភ័​ណ្ឌ ​ក្លឹប​ម្កុដ​រាជសីហ៍ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​ ​ ​តាមពិត​ពិសិដ្ឋ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​បានល្អ​គ្រាន់បើ​ហើយ​ចិត្ត​ក៏​ធំ​សម្បើម​ដែរ ឯ សោ​ភ័​ណ្ឌ​ក៏​គេ​មិន​អន់​ដែរ​ទេ​ពួកគេ​សុទ្ធ​តែមាន​ប្រវត្តិ​ឆ្លងកាត់​ការ​ប្រក​យ​ត​ធំៗ​ដូចគ្នា ។ ចាំមើល​នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ?


​ ​គឺ សែ​ ក្លឹប​ឌី​ណា​ព្រែកលាប​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អៀម ដា​វុ​ធ ​របស់​ក្លឹប​កងទ័ពជើងទឹក ។ អ្នក​ប្រដាល់​ទាំង ២ រូ​បន​ហ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

Post a Comment

 
Top